រថយន្តធំៗចំនួន៣គ្រឿងបុកប៉ះគ្នាលើដងផ្លូវជាតិលេខ៤បង្កការកកស្ទះចរាចរណ៍ តែគ្មានមនុស្សស្លាប់

124
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ចរាចរណ៍លើដងផ្លូវជាតិលេខ៤ បានស្ទះរយះពេលខ្លី ដោយសារ តែមាន រថយន្តធំ៣គ្រឿងបុកប៉ះគ្នា លើផ្លូវជាតិលេខ៤បណ្តាលឲ្យខូចខាត ប៉ុន្តែមិនមាន​មនុស្សរងគ្រោះថ្នាក់នោះទេ។

ករណីនេះកើតឡើងលើដងផ្លូវាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៩-១៦០ ក្នុងភូមិមនោរម្យ ឃុំតានៃស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៧ខែមិនាឆ្នាំ២០២០។

សមត្ថកិច្ចចម្រុះបានចុះអន្តរាគមន៍ សម្រួលចរាចរណ៍ដែលកកស្ទះ និងដោះស្រាយកិច្ចការផ្សេងៗតាមជំនាញ។

គ្រោះថ្នាក់នេះកើតឡើងពេលបើកបរទិសដៅបញ្រ្ចាសគ្នា ក្នុងនោះរថយន្តទី១/ដែលសមត្ថកិច្ចអះអាងថាជារថយន្តបង្ក គឺរថយន្តកុងតឺនរ័ក្បាលអាមេរិចកាំង ពណ៌បៃតងចាស់ ស្លាកលេខ ក្បាល PP. 3C. 3310 ផ្លាកលេខកន្ទុយរុឺម៉ក 4A. 1115 ទិសដៅពី ភ្នំពេញទៅខេត្តព្រះសីហនុ( អ្នកបើកបររត់គេចខ្លួន)។ ទី២/ រថយន្ត បែនម៉ាកHINO ពណ៌ក្រហម ស្លាកលេខ ព្រះសីហនុ 3A. 9768 មានទិសដៅ ខេត្តព្រះសីហនុ ទៅភ្នំពេញ អ្នកបើកបរឈ្មោះសុខ មាន ភេទប្រុសអាយុ២១ឆ្នាំមុខរបរបើកបរ មានទីលំនៅភូមិត្រពាំងថ្លឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ ទី៣/ រថយន្តបែនម៉ាក hyundy ពណ៌ស ស្លាកលេខក្បាលភ្នំពេញ 3A. 1427.ស្លាកលេខកន្ទុយ ភ្នំពេញ. 4A. 3800.មានទិសដៅ ខេត្តព្រះសីហនុ ទៅ ទីក្រុងភ្នំពេញ (អ្នកបើកបររត់គេចខ្លួន)។

បើតាមសមត្ថកិច្ចថា ក្រៅពីរថយន្តរងការខូចខាត ហេតុការណ៍នេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕/B