រថយន្តបុកជាមួយម៉ូតូ បណ្តាល ឲ្យមនុស្សស្រីពីរនាក់រងរបួសធ្ងន់

86
ចែករម្លែក

ដោយៈសុខសុភ័ណ្ឌៈកំពង់ស្ពឺៈមានគ្រោះថ្នាក់ចរាចររវាងរថយន្តបុកម៉ូតូនៅលើផ្លូវលេខ១៣០ចំណុចភូមិព្រៃសាលា ឃុំរលាំងគ្រើល​ស្រុកសំរោងទងខេត្តកំពង់ស្ពឺ​កាលពីល្ងាចថ្ងៃទី២៦ខែមីនាឆ្នាំ២០២០។

មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ដមួយ
គ្រឿង ម៉ាកLEXUS ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2AM-9632។
បើកបរដោយឈ្មោះ សុខ សាវុធ ភេទប្រុស អាយុ៥៤ឆ្នាំ(មុនពេលបើកបរ​មានសេពគ្រឿងស្រវឹង ជាតិអាកុល0,82mg/l) រស់នៅភូមិរវាង ឃុំរលាំងគ្រើល ស្រុកសំរោងទង។ បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើបានទៅបុកម៉ូតូ​មួយគ្រឿង ម៉ាកZOOMER ពណ៌សលាយត្រួយចេក ពាក់ផ្លាកលេខកណ្ដាល1F-5211។


ប្រភពបានបន្តថា អ្នកបើកបរឈ្មោះ ឆាន ស្រីនាថ ភេទស្រី អាយុ១៩ឆ្នាំ ឌុបបងស្រីឈ្មោះ ឆាន ស្រីនិច អាយុ២២ឆ្នាំ អ្នកទាំងពីរនាក់រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​រថយន្តបុកពេញទំហឹងដែល​កំពុងបើកបរពីលិចទៅកើត បញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូទាំងពីរនាក់​រងរបួសធ្ងន់ត្រូវបាននគរបាលជំនាញហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះឯមន្ទីរពេទ្យបង្អែកខេត្ត។

ចំពោះអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាម​នីតិវិធី រថយន្តនិងម៉ូតូយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាំង គ្រើល៕/Ha