រថយន្តបុក​គោយន្ត​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​៥​នាក់​នៅ​ស្រុក​ភ្នំស្រួច​

311
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​សាំ​យ៉ុង​បុក​គោយន្ត​ចំ​ពីក្រោយ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​របួសធ្ងន់​៥​នាក់​។​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨២.៨៣​ស្ថិតក្នុង​ភូមិ​ទី​១​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​គោយន្ត​មួយគ្រឿង​ម៉ាក​គូ​ប៊ូ​តា​សណ្តោង​រ៉ឺម៉ក បើកបរ​ដោយ ឈ្មោះ​ឈី​វ គឹម​ហៀ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ ព្រៃ​ឬ​ស្សី ឃុំ​ជាំ​សង្កែ និង​អ្នករួមដំណើរ​ជាមួយ​ជាង​២០​នាក់​។​បើកបរ​ពី​លិចទៅ​កើត​។

លុះ​បើក​មកដល់​ចំណុច​ខាងលើ​​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​Sumyong ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ​.2A.5371 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បើកបរ​ស្រប​ទិស​គ្នា បុក​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​គោយន្ត .​ឈ្មោះ​ក្រាញ់ មុំ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឬ​ស្សី ឃុំ​ជាំ​សង្កែ ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ។

អ្នករងរបួស​ធ្ងន់​៤​នាក់ ១-​ឈ្មោះ ងួន ខែម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឬ​ស្សី (​របួសធ្ងន់​) ២-​ឈ្មោះ ហឿង ឡាង ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ព្រៃ​ឬ​ស្សី (​របួសធ្ងន់​) ៣-​ឈ្មោះ ធី ហឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ឬ​ស្សី (​របួសធ្ងន់​) ៤-​ឈ្មោះ ស៊​ង័ សៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ ព្រៃ​ឬ​ស្សី (​របួសធ្ងន់​)៕S/​