រថយន្តបុក​គោយន្ត​: អ្នកបើក​គោយន្ត​ស្លាប់​, អ្នកបើករថយន្ត​គេចខ្លួនបាត់​

493
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: រថយន្ត​បាន​បើក​ទៅបុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ទាំង​កម្រោល បណ្តាល​ឲ្យ​អ្នកបើក​គោយន្ត​ស្លាប់​នៅនឹងកន្លែង ក្នុង​ឧ​ប​ទ្ទ​ហេតុ​កាលពី​ម៉ោង​៥​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ ២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្រៅ​ទីប្រជុំជន ស្ថិតនៅលើ​គល់ស្ពាន​ច្រេស​ខាងលិច​ក្នុងភូមិ​សាស្ត្រ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ មាស រឹទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ ឲ្យ​ដឹង​ថ្ងៃទី​២៧​ខែសីហា​ថា នៅ​មុនពេល​កើតហេតុ​នោះ មាន​គោយន្ត​កន្ត្រៃ​មួយគ្រឿង​ម៉ាក KUBOTA RT 140 ពណ៌​ក្រហម មាន​សណ្តោង​រ៉ឺម៉ក​ដែក បើក​ដោយ​ឈ្មោះ​សឿត ម៉ាប់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ដូន​ល្វា ឃុំ​ចា​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ពេល​បើក​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន ក៏​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ពេញទំហឹង បណ្តា​យ​ឲ្យ​អ្នកបើក​គោយន្ត​កន្ត្រៃ​ស្លាប់​នៅ​និង​កន្លែង​។ អ្នកបើករថយន្ត​បាន​បើក​រត់​គេចខ្លួនបាត់​។​

​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​ស្រុក បន្ត​ស្រាវជ្រាវ​រក​រថយន្ត និង​ជនបង្ក​នោះ មក​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​៕ ល​