រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​នៅ​ក្រុង​ច្បារមន​

690
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ពង់ស្ពឺ៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​នៅ​ចំណុច​ភូមិ​សំណង់​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៦​និង​៤៧​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ក្រុង​ច្បារមន​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ពី​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​អ៊ិ​ច​សែ​ទ័​រ​ពណ៌​ខៀវ​គ្មាន​ស្លាក​លេខ​។​បើកបរ​ដោយ​ឈ្មោះ​ពាន​សុ​ផា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់​ភូមិ​ជាំ​សង្កែ​ឃុំ​ជាំ​សង្កែ​ស្រុក​ភ្នំស្រួច​។​អ្នករួមដំណើ​មានឈ្មោះ​ស៊ឺ​ម​វិបុល​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​សាប​ឃុំ​ធម្មតា​អរ​ស្រុក​សំរោង​ទង​ជិះ​ពី​លិចទៅ​កើត​។​លុះដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​ស្របគ្នា​ហើយ​បាន​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​បុក​ម៉ូតូ​ជនរងគ្រោះ​តែម្តង​។​

​មន្ត្រីនគរបាល​បាន​បន្តថា​រថយន្ត​មិនបាន​ឈប់​ទេ​ក៏​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់ស្រមោល​។​ក្រោយ​កើតហេតុ​ជំនាញ​បាប​ហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​ទាំងពីរ​នាក់​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​វត្ថុតាង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ខេត្ត​យក​រក្សាទុក​ការិយាល័យ​នគរបាល​ចរាចរ​ដើ​ម្ប​ស្វែងរក​រថយន្ត​បង្ករ​ហេតុ​មក​កសាង​សំណុំរឿង​តាម​និ​តី​វិធី​៕S/

​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​នៅ​ក្រុង​ច្បារមន​