រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​នៅ​ក្រុង​ច្បារមន​

498
ចែករម្លែក

​ដោយ:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ​៖ ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ ​បណ្តាលឲ្យស្លាប់​មនុស្ស​ម្នាក់​ភ្លាមៗ​នៅនឹងកន្លែង​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​​ ហេតុការណ៍​នេះ​កើតឡើង​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៣​និង​៤៤​ ស្ថិតក្នុង​ភូមិ​រលាំង​សង្កែ​ សង្កាត់​សុ​ព័រ​ទេព​ ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​ កាលពី​យប់​ថ្ងៃទី​៥ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ក្រុង​ច្បារមន​បានឲ្យដឹងថា ​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស់​ពី​នាក់​១​.ឈ្មោះ​ អ៊ុន​ សុខ​ផា​អាយុ​៣៨​ឆ្នាំ​ រស់នៅក្នុង​​ភូមិ​ស្នោ​ទី​១ ​សង្កាត់​រកា​ធំ ​ក្រុង​ច្បារមន, ​២​.ឈ្មោះ​សំ ​ស៊ី​ណូ ​អាយុ​៤០​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ត្រាច​ជ្រុំ ​សង្កាត់​សុ​ព័រ​ទេព ​ក្រុង​ច្បារមន​។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ជិះ​ម៉ូតូមួយគ្រឿង​ម៉ាក​ហុងដាឌ្រីម ​សេរី​២០១៣​ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​កោះកុង​1A 0877​ បើក​ពី​លិចទៅ​កើត តាមបណ្ដោយផ្លូវជាតិលេខ៤ ។ ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បត់​ឆ្លងផ្លូវ​ពី​ត្បួ​ង​ទៅ​ជើង​ ក៏​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា​តា​កូម៉ា ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE6785​ បើកបរ​ពី​លិចទៅ​កើត​បុក​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង ​បណ្តាលឲ្យឈ្មោះ​សំ​ ស៊ីណូ ​ដែល​ជិះ​ពីក្រោយ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​​។

​ប្រ​ភព​បាន​បន្តថា​ ​ចំណែកអ្នកមបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ ក្រោយ​កើតហេតុ​បាន​ចុះ​ពី​រថយន្ត​គេ​ខ្លួន​បាត​ស្រមោល​។​ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ រីឯ​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​B/