រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​នៅ​ក្រុង​ច្បារមន​

617
ចែករម្លែក

​ដោយ:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ ​៖ ​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​។​ ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥២-៥៣​ស្ថិត​ក្នុងភូមិ កាប់​ទូក​សង្កាត់​កណ្ដោល​ដ, ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២៩​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ​ស៊េរី​២០១៨​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​១K០០៣២ ​អ្នកបើកបរ​ឈ្មោះ​ កង សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ​រស់នៅ​ភូមិ​ក្រាំង​ពោធិ​ ឃុំ​អូរ ​ស្រុក​ភ្នំស្រួច ​និង​អ្នក​រួម​ដំណើ​រ​ជាមួយ​ឈ្មោះ ​ម៉ន សុខ​គា ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ព្រះ​ខែ ​ឃុំ​កា​ហែង​ ស្រុក​សំរោង​ទង​ បើកបរ​ពី​លិចទៅ​កើត​។ លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ដ​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​ដែលបើក​ក​បញ្ច្រាស់ទី​គ្នា​ ចំពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់​។​

​ក្រោយពេល​កើ​ត​ហេតុ​អ្នកបើករថយន្ដ​បាន​បន្ថែម​ល្បឿន​រត់គេច​បាត់ ​ចំពោះ​អ្នករងរបួស​ត្រូវ​ក្រុមគ្រួសារ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ​ចំណែក​ម៉ូតូ​ត្រូវបាន​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​រក្សាទុក​វិញ​៕B/