រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​នៅ​ស្រុក​ភ្នំស្រួច​

632
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៨៦​និង​៨៧ ត្រង់ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ភ្នំស្រួច បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គ​រថយន្ត​មួយគ្រឿង ម៉ាក KIA ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2H 3948​។ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បើក​ពី​លិចទៅ​កើត ពេល​បើក​មកដល់​ចំណុច​ខាងលើ រថយន្ត​បាន​បត់​មក​ខាងឆ្វេង​ដៃ (​ពី​ត្បូង​ទៅ​ជើង​) បាន​បុក​ជាមួយនិង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មះ​រេ​វ៉ូ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក លេខ​ភ្នំពេញ 1BU 7813 ដែល​បើកបរ​បញ្ច្រាសទិស​គ្នា បុក​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​ជិះ​រង​បួស​ធ្ងន់​។

​ប្រភព​បាន​បន្តថា អ្នកជិះ​ម៉ូតូ​មាន​គ្នា​២​នាក់ អ្នកបើក​ឈ្មោះ ព្រាប សុផាន់​ណា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ភូមិ​តា​ព័រ ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង រងរបួស​ធ្ងន់ អ្នកជិះ​ពីក្រោយ​ឈ្មោះ ហម សា​វិ​ន ភេទ​ស្រី អាយុ ២៤​ឆ្នាំ នៅ​ភូមិ​បឹង​ក្រសាល ឃុំ​ស្នង ស្រុក​បាណន ខេត្តបាត់ដំបង​រងរ​បួស​ធ្ងន់​ដូចគ្នា​។

​ក្រោយ​កើតហេតុ អ្នក​ទាំងពីរ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំស្រួច ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។ វត្ថុតាង​ទាំងពីរ បាន​យកមក​រក្សាទុក នៅ​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល​ត្រែងត្រយឹង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​