រថយន្តបុក​ជាមួយ​ម៉ូតូ ស្លាប់​ម្នាក់​នៅនឹងកន្លែង អ្នកបើករថយន្ត​ចុះ​រត់​គេចខ្លួនបាត់​

365
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប ៖ បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​សេ​១២៥​មួយគ្រឿង បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ជួប​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​ជាមួយ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ករ គ្មាន​ស្លាក​លេខ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​។​ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នៅ​ចោល​កន្លែងកើតហេតុ​។​

ករណី​គ្រោះថ្នាក់​ចរាច​ចរណ​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​ស្នារ​តេ​ជោ ឃុំ​ប​ល្ល​ង្គ័ ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប​។​

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទបាគង បាន​និយាយថា ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ រវាង​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌ស្ករ គ្មាន​ស្លាក​លេខ​នឹង​ម៉ូតូ​ម៉ាក C១២៥ សេរី​ឆ្នាំ​២០១៤ ពណ៌ខ្មៅ ពាក់​ផ្លាកលេខ​១CH ១០៧១ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ពី​ទិស​លិចទៅ​ទិស​កើត​។​

​សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​កើតហេតុ​តែ​កុង​រថយន្ត​បង្ករ បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ។ ​ជនរងគ្រោះ​មានឈ្មោះ ពេជ្រ សង្វាត ហៅ​ខួច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​រស់នៅ​ភូមិ​ស្នារ​តេ​ជោ ឃុំ​ប​ល្ល​ង្គ័ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ដល់ និង​ធ្វើការ​វាស់វែង​ហើយ​បាន​យក​រថយន្ត​នឹង​ម៉ូតូ​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ប្រាសាទបាគង ដើម្បី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នកបើកបរ ដើម្បី​ចាត់ការ​តា​មនី​តិ​វិធី​ច្បាប់​។​

ចំណែក​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិ្ច​ច​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B/