រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​នារី​ម្នាក់​ស្លាប់​

269
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៩-៤០ ត្រង់ចំណុច​ភូមិ​ស្លា ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​មួយគ្រឿង ម៉ា​កនិច ពណ៌​ស ពាក់​ផ្លាកលេខ កណ្ដាល 1Z 3739 បើកបរ​ដោយ​ឈ្មោះ ហ៊ុន លក្ខិណា ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព​ពាយ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល បើកបរ​ពី​កើ​តទៅ​លិច លុះ​បើក​មកដល់​ចំណុច​ខាងលើ ស្រាប់​តែមាន​រថយន្ដ​មួយគ្រឿង ម៉ាក​MITSUBISHI ពណ៌​ស ពាក់​ផ្លាកលេខ​រដ្ឋ 29.2.0198 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ដែល​កំពុង​បើកបរ​ពី​លិចទៅ​កើត បុក​ចំ​ពីមុខ​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​ប្រភព​បន្តថា ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក បាន​ចុះ​រត់​គេចខ្លួនបាត់​។ សព​បាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះ​វត្ថុតាង​ទាំង​២​គ្រឿង បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ចាត់ការ​តាម​នីតិវិធី​៕ ល​