រថយន្តបុក​ពីក្រោយ​រថយន្ត​បណ្តាលឱ្យ​ខ្ទេច​មួយ​កំណាត់​មនុស្ស​របួសធ្ងន់​ម្នាក់​

660

​(​ភ្នំពេញ​)៖​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​បាន​រង​ការខូចខាត​មួយ​កំណាត់​ខណៈ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ឌេ​វូ​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​អ្នកបើករថយន្ត​រងរ​បួស​ធ្ងន់ធ្ងរ​ម្នាក់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​អូ​ឌឹ​ម​កប់​ស្រូវ​កែង​ផ្លូវ​ហាណូយ​ភូមិ​ផ្សារ​លិច​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​រថយន្ត​បង្ក​ម៉ាក​ដេ​វូ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2I8743​អ្នកបើកបរ​មានឈ្មោះរ​តនៈ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ស្នាក់នៅ​ភូមិ​កប់​ស្រូវ​សង្កាត់​គោករ​ការ​ខណ្ឌ​ព្រែក​ព្នៅ​រងរបួស​ធ្ងន់ធ្ងរ​កំ​ពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ព្រះកុសុមៈ​ហៅ​ពេទ្យ​លោកសង្ឃ​។​ចំណែកឯ​រថយន្ត​រង​គ្រោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B7250​អ្នកបើកបរ​មានឈ្មោះ​ជាតិ​វុទ្ធី​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​តាំង​ក្រាំង​ឃុំ​ជាលា​ស្រុក​បាធាយ​ខេត្តកំពុងចាម​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​កើតហេតុ​គេ​ឃើញ​រថយន្ត​រងគ្រោះ​បើកបរ​តាមផ្លូវ​អូ​ឌឹ​ម​កប់​ស្រូវ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​បើក​ស៊ីញ៉ូ​អែប​ខាង​មក​ខាងស្តាំ​ដៃ​ដើ​ម្ប​បត់​ចូល​ឃ្លាំង​ស្តុក​កំទេច​កំណាត់​ដាក់​កំណាត់​ចូល​ឃ្លាំង​។​

ប្រភព​ដដែល​បាន​បន្តថា​ខណៈពេល​បើក​ស៊ីញ៉ូ​អែប​ខាង​មិនទាន់បាន​បត់​ផង​ស្រាប់តែ​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​តាម​ក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្តរ​ង​គ្រោះ​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​បង្ក​រួញ​មួយ​កំណាត់​មុខ​គាប​ជាប់​អ្នកបើកបរ​នៅក្នុង​កាប៊ីន​។​

ភ្លាមៗ​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា្ក​ជួយ​យក​ខ្សែពួរ​មក​ចង​ទ្វា​រថយន្ត​ទាញ​បង្ហើប​ដើម្បី​យក​តៃកុង​មក​ក្រៅ​ហើយ​ហៅ​រថយន្ត​សា​ម៉ុ​យមក​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​ព្រះកុសុមៈ​ហៅ​ពេទ្យ​លោកសង្ឃ​ផងដែរ​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​រដ្ឋា​ន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើកា​វាស់វែង​រួចរាល់​ហើយ​បាន​ហៅ​រថយន្តស្ទូច​មក​ស្ទូច​រថយន្ត​បង្ក​និង​រថយន្ត​បង​រងគ្រោះ​ទៅ​រក្សារ​ទុក​នៅ​ចរាចរណ​ខណ្ឌ​ព្រែក​ព្នៅ​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​គ្នា​៕S/​ដោយ​ម៉េង​សែ

​រថយន្តបុក​ពីក្រោយ​រថយន្ត​បណ្តាលឱ្យ​ខ្ទេច​មួយ​កំណាត់​មនុស្ស​របួសធ្ងន់​ម្នាក់​