រថយន្តបុក​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​ងរ​បួស​២​នាក់​នៅ​ស្រុក​សំរោង​ទង​

460

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​បុក​ជាមួយ​ម៉ូត បណ្តាលឱ្យ​ស្លាប់​ម្នា​ក់រង​របួស​២​នាក់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤​និង​៥ ត្រង់ចំណុច​ភូមិ​ព្នៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC 1930 ជិះ​ពី​ត្បូង​ទៅ​ជើង​។ បើកបរ​ដោយ​ឈ្មោះ កង ស្រី​ញាន អាយុ​២៩​ឆ្នាំ នឹង​អ្នករួមដំណើ​២​នាក់​ទៀត​មានឈ្មោះ ជី ស្រី​ណែ​ត អាយុ​៣៤​ឆ្នាំ ឈ្មោះ​កង សុមាលី អាយុ​៣៥​ឆ្នាំ នាក់​ទាំង​៣​រស់នៅ​ភូមិ​ឈើទាល​ក្រោម ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង​។​

​ប្រភព​បាន​បន្តថា ជនរងគ្រោះ​ជិះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ត្រូវ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក់​បុក​ពីក្រោយ និង​កិន​ស្ត្រី​ឈ្មោះ​កង​សុមាលី ស្លាប់​នៅ​នឹង​ន្លែ​ង និង​ស្ត្រី​នាក់​ទៀត​រងរបួស​ធ្ងន់ បើកបរ​ស្របគ្នា​។ ក្រោយ​កើតហេតុ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់ស្រមោល​។​

​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ស្ត្រី​២​នាក់​ដែល​រង​បួស​ធ្ងន់ ត្រូវបាន​មន្ត្រី​ជំនាញ​ហៅ​រថយន្ត​ដឹក​យកទៅ​សង្គ្រោះ​ឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​ ​វត្ថុតាង​ម៉ូតូ​ស្ត្រី​រងគ្រោះ​យកទៅ​រក្សាទុក​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដើម្បី​បន្ត​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​៕