រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​គងពិសី​

324
ចែករម្លែក
  • 1
    Share

ដោយ​:សុខ​សុ​ភ័​ណ្ឌ​កំពង់ស្ពឺ​ ៖​ គ្រោះថ្នាក់​ចរាចរ​ណ៍រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅលើ​ផ្លូវជាតិ​លេខ​៤១​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨.៩​ស្ថិតក្នុង​ភូមិ​ព្រៃ​តា​អូក ឃុំ​រកា​កោះ​ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមីនា​ ឆ្នាំ​២០១៩​។​

នគរបាល​ស្រុក​គងពិសី​បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន។ លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​២០១៦​ ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FX.1022​បើកបរ​ដោយ​ឈ្មោះ​មឿ​ន​ ចាន់​ដុក ​អាយុ​១៨​ ភេទ​ប្រុស​ មុខរបរ​កម្មករសំណង់​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រាវ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី​ដែល​កំពុងបើក​បើកបរ​ស្រប​ទិស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​

ប្រភព​បន្តថា ​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់​គេចខ្លួនបាត់​។​ សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំពោះ​វត្ថុតាង​ម៉ូតូ​មួយ​គ្រឿង​​ត្រូវ​នគរបាល​យកមករ​ក្សា​ទុក​ នៅ​អធិការដ្ឋាន​ន​របាល​ស្រុក​និង​ស្រាវជ្រាវ​រក​អ្នកបើករថយន្ត​បង្ក​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕B/