រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​ឧដុង្គ

255
ចែករម្លែក
  • 1
    Share

ដោយ:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ​ ៖ ​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​បើក​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣១​និង​១៣២ ​ត្រង់ចំណុច​ភូមិ​ខ្នុរ​អំពិល ឃុំ​វាល​ពន់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​។​

​តាម​សម្តី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ​ពួកគាត់​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក Toyota Prius ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AK.5795 អ្នកបើកបរ​មិ​ស្គាល់ឈ្មោះ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត។ លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​វ៉ា​ជែង​ជាមួយ​រថយន្ត​មួយគ្រឿង​ផ្សេងទៀត ដែល​កំពុងធ្វើដំណើរ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ហើយ​បាន​ជ្រុល ទៅបុក​ម៉ូតូ​មួយ​​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពត​1H. 6929 បើកបរ​ដោយ​ឈ្មោះ យ៉ុ​ន សេង​លី ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ រស់នៅ​ភូមិ​ផ្គរ ឃុំ​វាល​ពង់​ស្រុក​ឧដុង្គ​
ដែល​កំពុងធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​អ្នកម៉ូតូ​ស្លាប់ ​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ឧដុង្គ​។​

ប្រភព​បាន​បន្តថា​ ក្រោយ​កើតហេតុ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ចុះ​រត់គេច​ខ្លួន​បាត​ស្រមោល​។​ សព​ជនរងគ្រោះ​ត្រូវបាន​មន្ត្រី​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ វត្ថុតាង​រថយន្ត​បង្ក​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ឧដុង្គ​ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​B/