រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ពីរ​នាក់​

837
ចែករម្លែក

ដោយ​: សុខ សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: គ្រោះថ្នាក់​ចរាចរ ដោយ​រថយន្ដបុក​ម៉ូតូ បណ្តាលឱ្យ​ស្លាប់​មនុស្ស​ពីរ​នាក់​នៅនឹងកន្លែង តាម​បណ្តោយ​ផ្លូវ​ជា​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៦​និង​៥៧​។​ ​ហេតុការណ៍​គ្រោះថ្នាក់​នេះ កាលពី​ព្រឹក​ថ្ងៃទី​២០​ខែ​ឧសា​ភា​ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ពង្រ​ធំ ឃុំ​ការ​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​មន្ត្រីនគរបាល​ស្រុក​សំរោង​ទង បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០១៨ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សឿ វណ្ណា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ឌុប​មនុស្ស​ម្នាក់​ឈ្មោះ រ៉េត រក្សា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ថ្មី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច​។ បើកបរ​ពី​លិចទៅ​កើត​លុះ បើក​មកដល់​ចំណុច​ខាងលើ បាន​បន្ថែម​ល្បឿន​វ៉ា​ជែង​រថយន្ត​ដែល​បើក​ស្រប​ទិស ក៏​ជ្រុល​ទៅបុក​ជាមួយ រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់ ពណ៌​ស លាយ​ខៀវ​និង​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-3689 ដឹក​ស៊ីទែន​ប្រេង អ្នកបើកបរ ឈ្មោះ ពុំ ពិសាល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ពានា ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃ​វេ​ង ដែល​កំពុងបើក​បញ្ច្រាស​ទិស​គ្នា ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំងពីរ​នាក់​ស្លាប់​ភ្លាម​។​

​ប្រភព​បន្តថា ក្រោយពី​កើតហេតុ អ្នកបើករថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​។ សព​បុរស​ទាំង​ពីរបាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​វត្ថុតាង​ទាំងពីរ​គ្រឿង បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕