រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ក្រុង​ខេមរភូមិន្ទ​

1092
ចែករម្លែក

​ដោយៈ​សាលី​/​កោះកុងៈ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្រោយពី​រថយន្ត​បង្ក​បាន​បុក​ជាមួយ​ម៉ូតូ​របស់គាត់​ក្នុងពេល​បើកបរ​បញ្ច្រាស់​ទឹ​ស​គ្នា​។​​មន្ត្រីប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៧​យប់ ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៨​។ នៅ​ចំណុច​ក្បែរ​មន្ទីរអប់រំ​ខេ​ត្ត្ត​តាម​បណ្តោយ​ផ្លូវ​ឆ្ពោះទៅកាន់​ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ​។​

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក Toyota Vigo បើកបរ​ដោយ​ឈ្មោះ ឡាក់ ប៊ូ​ពេ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាត ឃុំ​ទួល​គរ​គី ស្រុក​មណ្ឌលសីមា​។ រីឯ​ជនរងគ្រោះ​បាត់បង់​ជីវិត​ឈ្មោះ ម៉ាង សុ​ហាន ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មុខរបរ​ទិញ​អេតចាយ​ទីលំនៅ​ភូមិ​-​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ជិះ​ម៉ូតូ​ម៉ាក​ឆា លី គ្មាន​ស្លាក​លេខ​។​

​លោក​កៅ​ប៊ុន​គីម​ស្នងការរង​នគរបាល​ខេត្តកោះកុង​ទទួល​ផែន​សណ្តាប់​និង​ចរាចរណ៍​បាន​ប្រាប់​ឱ្យដឹងថា ករណី​គ្រោះថ្នាក់​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ខាងលើ ប៉ូលិស​បាន​ឃាត់ខ្លួន ជនបង្ក​។ ពេលនេះ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​ចំណែក​ជនរងគ្រោះ​សមត្ថកិច្ច​បានប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ក្រុង​ខេមរភូមិន្ទ​