រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ នៅ​ស្រុក​សំរោង​ទង​

458
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​-កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅលើ​ផ្លូវជាតិ​លេខ​៤ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤០​និង​៤១​ ត្រង់ចំណុច​ភូមិ​វល្លិ​ស ​ឃុំ​វ​ល្លិស ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ មុនពេល​កើតហេតុ​ គេ​ឃើញរថយន្ដ​មួយគ្រឿង ម៉ាក​ហ្វ៊ុ​យ​សូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3250 សណ្ដោង​ស៊ីទែន​ប្រេង ពាក់​ផ្លាក​លេខ ភ្នំពេញ 4A-05 21 អ្នកបើកបរ​មិន​ស្គាល់​អត្ដ​សញ្ញាណ​។​

លុះ​បើក​មកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ កំពង់ធំ 1C-5853 អ្នក បើកបរ​មិន​ស្គាល់ឈ្មោះ​និង​ទីលំនៅ​ ភេទ​ប្រុស ​អាយុ​ប្រហែល​២៨​ឆ្នាំ​ ដែល​កំពុងធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​៕S/​Ha