រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​ភ្លាមៗ​

337
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ​
​កំពង់ស្ពឺ​:
រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​។ ហេតុការណ៍​នេះ កើតហេតុ​ឡើង​នៅលើ​ផ្លូវ​លេខ​១៤៣ ត្រង់ចំណុច​ភូមិ​ព្រៃ​ត្រាច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ស្ពឺ 1D 2187 អ្នកបើកបរ​ឈ្មោះ សំ សុជាតិ​តា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ត្រឡាច ឃុំ​ស្គុះ ស្រុក​សំរោង​ទង បើកបរ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​មកដល់​ចំណុច​ខាងលើ បាន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ី​យ៉ិ​ន​ដាយ​(​ធុន​បែន​) ពណ៌​ត្រេអ៊ី គ្មាន​ផ្លាកលេខ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង​ទីលំនៅ ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​។​

​ប្រភព​បន្តថា ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់​។ សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។ ចំពោះ​វត្ថុតាង​ទាំង​០២​គ្រឿង យកមក​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្គុះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​