រថយន្តបុក​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​និង​របួស​ពីរ​នាក់​

714
ចែករម្លែក

ដោយ:បូកគោ/កែប ៖ កុមារា​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង ចំណែក​ក្មេងស្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់​ដោយសារ​រថយន្តបុក​ម៉ូតូ​ពី​ក្រោយ ពេល​កំពុងធ្វើដំណើ​រលើ​ដងផ្លូវ​ជាតិ​លេខ​៣៣​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​ទឹកដី​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប​។​

តាម​ការ​ប្រាប់​ឱ្យដឹងពី​សមត្ថកិច្ច​ថា​ កុមារា​ដែល​បាត់បង់​ជីវិត​ឈ្មោះ ​ទី អរុណ អាយុ១១​ឆ្នាំ​។ ចំណែក​កុមារី​រងរបួស​ឈ្មោះ​ភូ ពេជ្រ​មុនី អាយុ១៤​ឆ្នាំ​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

ប្រភព​ដដែល​បាន​រៀបរាប់ថា​ កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​រសៀល​ថ្ងៃទី​១០ ខែកក្កដា​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​ត្រង់ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ព្រៃធំ​ បង្កដោយ​រថយន្ត​ម៉ាក​លុច​ស៊ី​ស​មួយគ្រឿង​បុក​ម៉ូតូ​ពីក្រោយ ​បណ្តាលឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។

មុនពេល​កើតហេតុ គេ​ឃើញ​សិស្សសាលា​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​ឌុប​គ្នា​ចេញពី​រៀន​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​លុច​ស៊ីស RX-300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-1307 បើក​យ៉ាង​លឿន​មកពី​ក្រោយ​រួច​ជ្រុល​បុក​ពេញទំហឹង​បណ្តាល​អ្នកជិះ​ម៉ូតូ​ខ្ទាត​បោក​លើផ្លូវ​ដេក​រដូករណែល​។ ក្នុងស្ថានភាព​បែបនេះ អ្នកបើកប​រថយន្ត​បាន​បង្កើនល្បឿន​ទៅមុខ​បាត់​តែម្តង​។

សមត្ថកិច្ច​បានបញ្ជាក់​ថា ​លុះ​អ្នក​អ្នកជិតខាង​ចូលទៅ​ជួយ​ស្រាប់តែ​ឃើញ​កុមារា​ដែល​ជិះ​ពីក្រោយ​បាន​ស្លាប់​ភ្លាមៗ​។ ចំណែក​ក្មេងស្រី​អ្នកបើកបរ​ម៉ូតូ​រងរបួស​ជា​ទម្ងន់​ទើប​សមត្ថកិច្ច និង​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។ តាមរយៈ​ការទំនាក់​ទំនង​គ្រប់​ផ្លូវ​សំខាន់ៗ សមត្ថកិច្ច​ក៏​ប្រទះឃើញ​រថយន្ត​បង្ក​ក្នុង​ចំណុច​ភូមិសាស្ត្រ​នៃ​តំបន់ភ្នំ​វ​ល្លិ៍​ក្រោយ​អ្នកបើកបរ​ចត​ទុក​រួច​គេចខ្លួន​នោះ​៕​B/