រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នា​ក់រង​របួសធ្ងន់​នៅ​ស្រុក​គងពិសី​

438
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ​ ៖ ​គ្រោះថ្នាក​ចរាចរ​ណ៏​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​។​ ហេតុ​ការ​ណ៍នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥.១៦ ត្រង់ចំណុច ភូមិគ​គ្រួស ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​មួយគ្រឿង ម៉ាក​ណៃ​ហ​ត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AX.9378 បើកបរ​ដោយ​ឈ្មោះ នៅរដ្ឋា​ហៅ​កឹម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គុគ ឃុំព្រៃ​ញាតិ ស្រុក​គងពិសី បើកបរ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន។ លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​វ៉ា​ជែង​ម៉ូតូ ហើយ​ជ្រុល​ល្បឿន​រេ​ទៅបុក​រថយន្ដ​មួយគ្រឿង​ម៉ាក​នីសា​ន់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3A.4241​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ដែល​កំពង់បើក​បរប​ញ្ច្រា​សទិស​គ្នា ចំ​កង់​ក្រោយ​រថយន្ត​ខាងឆ្វេង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​បែកក្បាល​ជង្គង់ រងរបួស​ធ្ងន់​។​

​ប្រភព​បន្តថា​ ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់​។​ អ្នករងរបួស​ត្រូវរ​ថ​យន្ត​សាមុយ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ចំពោះ​វត្ថុតាង​ម៉ូតូ​និង​រថយន្ត​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការ​ដាន​នគរបាល​ស្រុក​គងពិសី ចាត់ការ​តាម​និតិ​វិធី​៕​B/