រថយន្តបុក​ម៉ូតូ​បត់​ពីមុខ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​

893
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​បុរស​ម្នា​ក់បាន​បាត់បង់​ជីវិត​ភ្លាមៗ​ខណៈពេល​បត់​ម៉ូតូ​ដោយ​មិន​ប្រយ័ត្ន​ត្រូ​រថយន្ត​មួយគ្រឿង​បុក​បណ្តាលឱ្យ​បោក​ក្បាល​ទៅនឹង​ថ្នល់​។​គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ស្ថិត​ក្នុងភូមិ​ដំណាក់​ឈ្នួល ឃុំ​ត្រពាំង​បី ស្រុក​ឈូក​កាលពី​រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨​។​

មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ឈូក​បាន​ប្រាប់​ឱ្យដឹងថា​បុរស​រង​គ្រះ​ឈ្មោះ​ង៉ែត ប្រុស អាយុ ៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ប្រភព​ដដែល​បាន​បន្តថា​មុនពេល​គ្រោះ​កើតឡើង​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

ស្របពេល​កំពុង​បត់​ឆ្វេង​បម្រុង​ចុះទៅ​ផ្នែក​ខាងកើត​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​បើក​មកពី​ទិស​ខាងត្បូង រួច​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យ​អ្នកបើកបរ​ធ្លាក់ ហើយ​បោក​ខ្លួន​ទៅនឹង​ថ្នល់​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​។

ឃើញ​ស្ថានភាព​បែប​នោះ អ្នកបើកបរ​បាន​រត់​គេច​បាត់​ដោយ​ទុកថ​យន្ត​ម៉ាក​លុច​ស៊ី​ស​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-2009 នៅនឹងកន្លែង​កើតហេតុ​តែម្តង​៕S/​

​រថយន្តបុក​ម៉ូតូ​បត់​ពីមុខ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​