រថយន្តបុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ពី ក្រោយ​បណ្តាល​ទាំង​ប្តី​ទាំង​ប្រពន្ធ​

271
ចែករម្លែក

ដោយ៖សន សក្តា​/​កំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើត ហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បង្ករ​ឡើង​ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​ម៉ូតូ​ពីក្រោយ​​ហើយ​បើក​រត់គេច​បាត់ស្រមោល។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២០ .២១ ស្ថិត​ក្នុងភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង។​

​ជនរងគ្រោះ​ដែល​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បុរស​ជា​ប្តី​ឈ្មោះ​គង់ សេន អាយុ​៦០​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​សណ្តោង​រឺ​ម៉ក មាន​ទីលំនៅ​រាជធានី​ភ្នំ​ភ្នំពេញ​និង​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ភូមិ ឃុំ​កើតហេតុ​ខាង​លើ រីឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​សួង សារ៉េត​ ​អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ចាន់​ត្រក ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ​ដឹងថា ជនរងគ្រោះ បាន​បើក​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ឌុប​ប្រពន្ធ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៣។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​
មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង បើក​មក​បុក​ពីក្រោយ​ពីក្រោយ​ពេញ​មួយ​ទំហឹង​តែម្តង។​

​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​បន្ថែម​ល្បឿន រត់គេច​បាត់ស្រមោល​តែម្តង៕B/