រថយន្តបុក​ម៉ូតូ​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្រុង​ច្បារមន​

260
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ ​៖ ​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ម៉ូតូ​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​មនុស្សម្នា​ក់ដួល​បោក​ក្បាល់​ និង​ថ្នល់​ស្លាប់​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤-៤៥ ត្រង់ចំណុច​មុខ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ស្ថិតក្នុង​ភូមិ​អង្គ​សេរី សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី២៧ ​ខែមីនា ​ឆ្នាំ​២០១៩​។​

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​ពួកគាត់​ឃើញ រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់​ដាយ​ពណ៍​បៃតង ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A 1409​មាន​សណ្តោង​រ៉ឺ​ម៉ក អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បើកបរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន។ លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​សេ​១២៥​សេរី​២០១០ ពាក់​ស្លាក​លេខ​កណ្តាល​1I 3279 បើកបរ​ដោយ​ឈ្មោះ សាយ តយ ភេទ ប្រុស​អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​មហា​អំ​ពាំង ឃុំ​សែន​ដី ស្រុក​សំរោង​ទង ដែល​កំពង់​បើកបរ​ស្រប​ទិស​គ្នា ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ដួល​បោក​ក្បាល​និង​ថ្នល់​ស្លាប់​ភ្លាមៗ​តែម្តង​។​

ប្រភព​បន្តថា​ ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​។ ​ចំណែក​សព​បុរស​ខាងលើ​នគរបាល​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​វត្ថុតាង​ទាំងពីរ​គ្រឿង បានប្រគល់​ឲ្យ​ផ្នែក​ចរាចរណ​ខេត្ត កំពង់ស្ពឺ​ដោះស្រាយ​តាម​និ​តី​វិធី​៕​B/