រថយន្តបុក​ម៉ូតូ​ បណ្តាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់ ​នៅ​ស្រុក​ភ្នំស្រួច​

112
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​:កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បុក​ម៉ូតូ​កិន​អ្នកបើកបរ​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅនឹងកន្លែង ​នៅ​ចំណុច​ភូមិ​ទី​១​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​គ្រោះថ្នាក់​នេះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៣​និង​៨៤ ​កាលពី​យប់​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​។​

មន្ត្រី​នគ​បាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​មានឈ្មោះ​ខាត់ ឌី​ណា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក យ៉ាម៉ាហា ហ្វី​ណូ ពណ៌​សលាយ​ខ្មៅ ពាក់​ផ្លា​លេខ ភ្នំពេញ​. 1FB-3130 បើក​ចេញពីផ្ទះ​របស់ខ្លួន​តាម​ផ្លូវជាតិ​លេខ​៤​ពី​កើ​តទៅ​លិច ដល់​ចំណុច​កន្លែងកើតហេតុ​ក៏មាន​រថយន្ត​មួយគ្រឿង​​បើកបរ​ពី​កើ​តទៅ​លិច មិន​ស្គាល់​ម៉ាក មិន​ស្គាល់​ស្លាក​លេខ បាន​បុក​និង​កិន​ជនរងគ្រោះពីក្រោយ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​ពេល​បុក​រួច​រថយន្ត​ខាងលើ​បាន​បើក​គេចខ្លួន​បាត់ស្រមោល​។​


​ក្រោយ​កើតហេតុ​ សព​និង​វ​ត្តុ​តាង​ត្រូវ​ក្រុមគ្រួសារ​យកទៅ​រក្សាទុក​និង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ឯ​មន្ត្រី​ជំនាញ​បន្ត​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​តាម​នីតិ​វិធី​៕​Ha