រថយន្តបុក​ម៉ូតូ​: ស្លាប់​ម្នាក់ របួសស្រាល​ម្នា​ក់នៅ​ផ្លូវ​៣០​ម៉ែត្រ​

438

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ជា​កម្មករ​រោងចក្រ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​និង​ម្នាក់ទៀត​រងរបួស​ស្រាល បន្ទាប់​ពី​រថយន្ត​កុងតឺន័រ​បើក​បុក​ម៉ូតូ​ពីក្រោយ​នៅតាម​ផ្លូវ​៣០​ម៉ែត្រ​ភូមិ​ព្រៃ​កំបុត​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​ម៉ោងជាង​៤​រសៀល ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ។​

ជនរងគ្រោះដោយរថយន្តបុកនៅផ្លូវ៣០ម៉ែត្រ

​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ជាង​២០​ឆ្នាំ គ្រាន់តែ​ដឹងថា ជា​កម្មករ​រោងចក្រ នៅក្បែរ​កន្លែងកើតហេតុ ។ ចំណែក​យុវជន​ម្នាក់ទៀត​រងរបួស​ស្រាល ជិះ​ម៉ូតូ និ​ច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់​ឆ្នាំង 1H-9230 ។ ចំណែក​រថយន្ត​បង្ក ត្រូវបាន​ជនរងគ្រោះ ប្រាប់ថា ជា​រថយន្ត​កុងតឺន័រ ម៉ាក​នីសា​ន់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1694 ។​អ្នកបើកបរ ក្រោយ​កើតហេតុ គេចខ្លួនបាត់​។ រថយន្ត​បង្ក​ក្រោយ​កើតហេតុ បន្ថែម​ល្បឿន​ព្យាយាម​បើក​រត់គេច តែ​ត្រូវបាន​ពលរដ្ឋ​ដេញតាម​ឃាត់​បាន​នៅតាម​ផ្លូវជាតិ​លេខ​៣​មុខ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​កងយោធពល​ខេមរភូមិន្ទ ចំងាយ​ពី​កន្លែងកើតហេតុ ជាង​ពីរ​គីឡូម៉ែត្រ ។​

​តាម​ប្រភពពី​ជនរងគ្រោះ​របួសស្រាល​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​ស្គា​ប់​គ្រាន់តែ​ជា​អ្នកធ្វើការ​ជាមួយគ្នា​មិន​ស្គាល់ឈ្មោះ​ពេល​ចេញពី​រោងចក្រ​សុំ​ជិះ​ដោយសារ​ជាមួយ​ដើម្បី​រង់ចាំ​រថយន្ត​ជិះ​បន្ត​ត្រង់ចំណុច​កែង​ផ្លូវជាតិ​លេខ​៣ តែប៉ុណ្ណោះ ទើប​មកដល់​ចំណុច​ខាងលើ​ជួប​គ្រោះថ្នាក់​តែម្តង ៕​មន

រថយន្តដែលគេអះអាងថាបានបុកមនុស្សបណ្តាលឲ្យស្លាប់នៅផ្លូវ៣០ម៉ែត្រ