រថយន្តបុក​ម៉ូតូ ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​គងពិសី​

406
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ​៖ ​គ្រោះថ្នាក់​ចរាចរ​ណ៍រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅលើ​ផ្លូវជាតិ​លេខ​៤១​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨.៩​ស្ថិតក្នុង​ភូមិ​ព្រៃ​តា​អូក ឃុំ​រកា​កោះ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​៦​ ខែមីនា ​ឆ្នាំ​២០១៩​។​

នគរបាល​ស្រុក​គងពិសី​បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​២០១៦​ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FX.1022​បើកបរ​ដោយ​​​ឈ្មោះ​ មឿ​ន ​ចាន់​​ដុក ​អាយុ​១៨ ​ភេទ​ប្រុស​ មុខរបរ​កម្មករសំណង់​មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រាវ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី​ដែល​កំពុងបើក​បើកបរ​ស្រប​ទិស​គ្នា​ពេញទំហឹង​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​

​ប្រភព​បន្តថា ​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ ក​បាន​បន្ថែម​ល្បឿន​រត់​គេច​ខ្លួន​បាត់​។ ​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​ចំពោះ​វត្ថុតាង​ម៉ូតូ​មួយ​គ្រឿង ​ត្រូវ​នគរបាល​យកមករ​ក្សា​ទុក​នៅ​អធិការដ្ឋាន​ន​របាល​ស្រុក ​និង​ស្រាវជ្រាវ​រក​អ្នកបើករថយន្ត​បង្ក​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​B/