រថយន្តបុក​រថយន្ត​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត​និង​ម៉ូតូ​ស្លាប់​ម្នាក់​របួស​៣​នាក់​

179
ចែករម្លែក

ដោយៈ​ប​..​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​រថយន្ត​Lexus330​បើក​ទៅបុក​រថយន្ត​ដឹកទំនិញ​ហើយ​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​ដឹក​សាំង​និង​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​បួស​ធ្ងន់​ស្រាល​៣​នាក់​ទៀត​។​គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​ភូមិ​និមិត្ត​ថ្មី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​ម៉ោង​២​រសៀល​ថ្ងៃទី​៦​ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

សម្ថ​កិច្ច​បានឱ្យដឹងថា​នៅមុន​ពេល​កើង​ហេតុ​នោះ​មាន​រថយន្ត​ម៉ាក​ToyotaLexus330​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-7790​បើក​ដោយ​ឈ្មោះ គង់ សារុន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត​។​។​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កុង​ទី​ន័​រ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A3351​។

​ស្រាប់តែ​រថយន្ត​Lexus330​បាន​បើក​រេ​ចង្កូត​ទៅ​ឆ្វេង​បុក​រថយន្ត​កុង​ទី​ន័​រ​ចំ​ពីមុខ​ពេញទំហឹង​។​រួច​រេ​ចង្កូត​មក​ឆ្វេង​ជ្រុល​មក​បុក​រថយន្ត​ដឹក​សាំង​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ ភ្នំពេញ​3A-4243 ដែល​បើក​ពី​លិច​មក​កើត ។​

​រថយន្ត​បន្តទៅ​បុក​ម៉ូតូ​ម៉ាក​HondaDream125​ពណ៌​ខ្មៅ​២០១០​ពាក់​ស្លាក​លេខ​ប​.​មានជ័យ​1D1737​បណ្តាលឱ្យ​អ្នកបើករថយន្ត​Lexus330​ឈ្មោះ​គង់​សារុន​ស្លាប់​និង​ប្រពន្ធ​រងរបួស​ស្រាល​។​ខាង​រថយន្ត​ដឹក​សាំង​របួសស្រាល​ខាង​ម៉ូតូ​រងរបួស​ធ្ងន់​។​ចំណែក​ខាង​រថយន្ត​កុង​ទី​ន័​រ​រត់​គេចខ្លួនបាត់​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​៕S/

​រូប​ថ​តៈរថ​យន្ត​Lexus330 បុក​រថយន្ត​ដឹកទំនិញ ខ្ទាត​ទៅ​ប៉ះ​រថយន្ត​ដឹក​សាំង និង​ម៉ូតូៈ ស្លាប់​១​នាក់ របួសធ្ងន់​ស្រាល​៣​នាក់ (​រូ​បៈប​.​ជ័យ​)


-​