រថយន្តបុក​រថយន្ត​មនុស្ស​បីនាក់​រងរបួស​នៅ​ក្រុង​សំរោង​

325

ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​រថយន្ត​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ចំនួន​៣​នាក់​។ ហេតុការណ៍​កើតឡើង កាល​វេលា​ម៉ោង​១១​និង​៤៨​នាទី ព្រឹក​ថ្ងៃទី​១៦​កញ្ញា​២០១៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧-៨ ស្ថិត​ភូមិ​បុស្ស សង្កាត់​កូន​គ្រៀល ក្រុង​សំរោង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក TOYOTA LANDCRUISER ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ ១២.២-០៣១៨ បើកបរ​ដោយ​ឈ្មោះ ទែន សាវង្ស ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​របួសធ្ងន់ រស់នៅ​ភូមិ​ច្រេស ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ធ្វើដំណើរ​ពី​លិចទៅ​កើត អ្នករួមដំណើរ ឈ្មោះ ខែ​ក ដារ៉ាវុធ ភេទ​ប្រុស​អាយុ ៥៤​ឆ្នាំ​របួសធ្ងន់ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ ភាគី​ម្ខាង​ទៀត បើកបរ​រថយន្ត​ម៉ាក HYUNDAI MIGTHY ពណ៌​ខៀវ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ ៣A-០៩៤២ បើកបរ​ដោយ​ឈ្មោះ ឡាំ លីម ភេទ​ប្រុស​អាយុ ៣២​ឆ្នាំ​មុខរបរ អ្នកបើករថយន្ត​ដឹក​ទឹកកក របួសស្រាល​រស់នៅ​ភូមិ ខ្ចាស់ ឃុំ​សូ​និគម​ន៍ ស្រុក​សូ​និគម​ន៍​ខេត្តសៀមរាប​។ អ្នករួមដំណើរ ឈ្មោះ ហ៊​ន់ វ៉ូ​ច ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ គ្មាន​របួស រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា និង​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្រោយ​កើ​តុ​ហេតុ​កម្លាំង​សមត្ថកិច្ច​ក្រុង បាន​ចុះ​ធ្វើការ​វាស់វែង និង​បញ្ជូន​អ្នករងរបួស​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំណែក​វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង រងចាំ​ការដោះស្រាយ​តាម​នីតិវិធី​។​

​សមត្ថកិច្ច​បញ្ជាក់ថា រថយន្ត​ម៉ាក​ឡង់​គ្រី​សឺ បាន​បើក​គេច​អ្នកដើរ​ឆ្លងផ្លូវ ហើយក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ដឹក​ទឹកកក ដែល​ចត​នៅ​ខាងស្តាំ​ដៃ​៕