រថយន្តបុក​អ្នក​ថ្មើរជើង​ម្នាក់​ស្លាប់ ហើយ​បើក​រត់​បាត់​ទាំងយប់​

537
ចែករម្លែក
សព​ត្រូវ​រថយន្តបុក​និង​កិន​ខ្ទេច​ក្បាល ដៃ​និង​ជើង​

ដោយៈ​គ្រញូង​បាត់ដំបងៈ ​បុរស​អនាថា​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​ ត្រូវ​រថយន្ត​​​មិន​ស្គាល​ម៉ាក​បើក​បុក​ហើយ​កិន​ខ្ទេច​ក្បាល ដៃជើង​បណ្តាល​ឱ្យស្លាប់​
​កាលពី​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៨​ខែ​មិថុនា​ឆ្នាំ​២០១៩​ លើផ្លូវ​ជាតិ​លេខ​៥ ​ស្ថិតក្នុង​ក្រុមទី​៥​​ភូមិ​គារ​៣ ឃុំគារ​​ស្រុក​មោងឫស្សី​។​

លោក​ម៉ៅ ហ៊​ត​ មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​ រថយន្ត​បង្កហេតុ​មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​បើករថយន្ត​គេចខ្លួនបាត់​) មិនដឹង​ធ្វើដំណើរ​ពី​ទិស​ណា​ទៅ​ទិសណា​ដែរ​។​ពេលមកដល់​ចំណុច​​ខាងលើ​បាន​បុក​អ្នក​ថ្មើរជើង​ម្នាក់​​បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។

លោក​មេបញ្ជាការរង​ស្រុក​បាន​បន្តថា​ សាកសព​ជនរងគ្រោះ​ភេទ​ប្រុស អាយុ​ខ្ទង់​៤៦ឆ្នាំ ពាក់​អាវដៃវែង​ពណ៌​ខៀវ – ស្លៀកខោ​ជើង​វែង​ពណ៌​ខ្មៅ ។

សព​ត្រូវ​សមត្ថកិច្ច​យកទៅ​តម្កល់ទុក​នៅក្នុង​វត្ត​មួយកន្លែង​ក្បែរ​កន្លែងកើតហេតុ​ដើម្បី​ស្វែង​រក​ក្រុមគ្រួសារ​សាច់ញាតិ ៕/Ha