រថយន្តបែនចាក់ដីទាក់ខ្សែភ្លើង ទាញបាក់បង្គោលភ្លើង៣ដើម

120
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បង្គោលភ្លើង ៣ដើមនិងមែកពោធិ៍ បានបាក់ដួលរលំធ្លាក់ខ្សែភ្លើងរប៉ាត់រប៉ាយពេញដងផ្លូវខណះពេល ដែលរថយន្តបែនដឹកដី២គ្រឿង បានបែនចាក់ដីហើយទំលាក់បែនទាក់ខ្សែភ្លើង ។ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០២០ នៅចំណុច ផ្លូវលំក្នុងភូមិគោក ឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។បន្ទាប់ពីកើតហេតុ អាជ្ញាធរ រូមទាំងមន្រ្តីអគ្គីសនី និងសមត្ថកិច្ចក៏បានចុះទៅកន្លែងកើតហេតុ ធ្វើចរាចរណ៍ព្រមទាំងចាត់ចែងបំពាក់បង្គោលភ្លើងថ្មី។

រថយន្ត ដែលចាក់ដីទាក់ខ្សែភ្លើង នោះម៉ាក ហ៊ីណូ អត់ស្លាកលេខ ពណ៌ខៀវ មានពាក់លេខសំគាល់KN 05និងមួយគ្រឿងទៀត ម៉ាក ហ៊ីណូពណ៌ឈាមឈូម ពាក់ស្លាកលេខចង្កូតស្តាំ PP .២៣៥៧ ពាក់លេខ សំគាល់KN01។

តាមព័ត៌មានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុគេឃើញ រថយន្តបែនដឹកដីមួយគ្រឿង អត់ស្លាកលេខ ក៍បានបើកបរ ទៅដាក់ដី បំពេញស្រះទឹក រួមជាមួយរថយន្តមួយគ្រឿង ទៀត បានដឹកដីទៅឈប់ ប្រុងចាក់ដែរ។នៅពេលរថយន្ត ដឹកដីមួយគ្រឿង បានថយក្រោយចូលទៅបែកចាក់ដី រួចក៍បានបើកចេញ តែទំនង់ជាអ្នកបើកបរ រថយន្តនោះទំលាក់បែនយឺតក៏បានទាក់ខ្សែភ្លើង បណ្តាលអោយទាញបាក់បង្គោលភ្លើង តែម្តង។

តាមព័ត៌មានអោយដឹងទៀតថា ដោយសារតែខ្សែភ្លើងច្រើន ក៏បានទាញ់បាក់បង្គោលភ្លើង ទាំងសងខាងចំនួន ៣ដើម និងបាក់មែកពោធិ៍ ហើយ ធ្លាក់ខ្សែភ្លើង រប៉ាត់រប៉ាត់រប៉ាយ ស្ទាក់ផ្លូវ និងធ្លាក់ទៅលើរថយន្តមួយគ្រឿងទៀតដែរ កំពង់ឈប់ចាំចាក់ដីនោះ។ រថយន្តដឹកដី២គ្រឿងបានជាប់រួមជាមួយខ្សែភ្លើងបណ្តាលអោយបិទផ្លូវ លំទាំង មូល។ ភ្លាមៗនគរបាលមូលដ្ឋាន ក៏ដូចជាអាជ្ញាធរ ក៏បានចុះទៅដល់កន្លែងកើតហេតុហើយ បានទាក់ទង់ទៅមន្រ្តីអគ្គីសនី ផ្តាច់ចរន្តអគ្គីសនីនៅតំបន់ផងដែរ។បន្ទាប់ពីកើតហេតុ មន្រ្តីអគ្គីសនីក៍បានចុះទៅកន្លែងកើតហេតុចាត់ចែងបំពាក់បង្គោលភ្លើង ឡើងវិញ។ទន្ទឹមនោះ អាជ្ញាធរ ខណ្ឌសែនសុខ ក៍បានចុះទៅធ្វើកំណត់ហេតុ ផ្អាក់ចាក់ដីជាបណ្តោះអាសន្ត រងចាំ ដោះស្រយការខូចខាត សិន។

តាមនគរបាលបានអោយដឹងថា រថយន្ត ២គ្រឿង ត្រូវបាននគរបាលបញ្ជូនទៅកាន់ ការិយាល័យចរាចរណ៍ ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយសងការខូចខាត។

គួរបញ្ជាក់ថា ដីស្រះទឹកនោះមានទំហំ១៥ ៥៣០ម៉ែត្រការ៉េ ជារបស់ក្រុមហ៊ុន ស៊ីអេស ជេស៊ីភីហ្សេតរៀល អ៊ីស្ទេតឌីវេឡុបម៉ិន(ខេមបូឌា)ឯ.ក ដែលបានដំណើរការចាក់ដី នៅពេលថ្មីនេះ ក្រោម ច្បាប់អនុញ្ញាតរបស់រដ្ឋបាលខណ្ឌសែនសុខ ។ទើបតែដំណើរ ការចាក់ក៏បានបើកទាក់បាក់បង្គោលភ្លើងតែម្តង៕/B