រថយន្តព្រូសបុកខឿនផ្លូវ ហោះទៅបុកស្លាកប៉ាណូ ក្រឡាប់ផ្ងារជើងទាំងយប់

719
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញៈនារីស្រសស្អាតម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្ត ព្រូសបុកខឿនផ្លូវផ្លោងទៅបុកស្លាកប៉ាណូក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អមិនមានអ្នករងរបួសនោះទេ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចក្បែរធនាគារវឌ្ឍនៈ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន រថយន្តមួយគ្រឿងម៉ាកToyotaព្រូសពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AT-4159បើកបរដោយស្រីស្អាតម្នាក់ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន។ លុះមកដល់ ចំណុចកើតហេតុខាងលើ រថយន្តក៏រេចង្កូតមកឆ្វេងដៃបុកខឿនផ្លូវផ្លោងទៅបុក ប៉ាណូបណ្ដាលឲ្យបាក់អស់មួយដើម រថយន្តក្រឡាប់ផ្ងារជើងឡើងលើ ភ្លាមៗ ឃើញម្ចាស់រថយន្តបង្កលូនចេញមកក្រៅ សំណាងល្អមិនមានរងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅ​សមត្ថកិច្ចជំនាញ ចុះវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕B/Ha