រថយន្តព្រូសបុកគ្នាជាមួយ​រថយន្តហ៊ីយិនដាយដឹកទំនិញ បណ្ដាលឲ្យខូចខាតទាំងសងខាង

65
ចែករម្លែក

ដោយៈចាន់តូៈភ្នំពេញ : យុវជនម្នាក់ និង អ្នករួមដំណើរ៤នាក់ទៀតបាន បើករថយន្ត ព្រូសទៅបុកជាមួយនឹងរថយន្តកូរ៉េដឹកទំនិញ រងការខូចខាត ទាំងសងខាង កាលពីវេលាម៉ោង២និង៤០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃ សុក្រ ទី២៧ ខែមីនា ឆ្នាំ ២០២០ ត្រង់ចំណុចស្តុប ណតប្រ៊ីត ក្នុងសង្កាត់​អូរបែកក្អម ខណ្ឌសែនសុខ ។

តាមប្រភពបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BD.6670បើកបរដោយយុវជនម្នាក់ និងរួម ដំណើរដោយប្រុសស្រី៤នាក់ទៀត តាមបណ្ដោយផ្លូវ ២០០៤ ហៅផ្លូវម៉ៃដា​ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម ខណៈ មកដល់ចំណុចកើត​ហេតុខាងលើ ក៏ស្រាប់តែទៅបុករថយន្តហ៊ីយិនដាយដឹកទំនិញពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3E.9882បើកដោយបុរសម្នាក់ និងរួមដំណើរព្រូម្នាក់ទៀត តាមបណ្ដោយផ្លូវណតប្រ៊ីត ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម បុកពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតទាំងសងខាង តែរថយន្តព្រូសរងការខូចខាតច្រើនជាង ក្រពឹតខាងមុខនិងដាច់កង់មុខ​ខាងឆ្វេង១ទៅមុខលែងរួច។ចំណែកឯអ្នកជិះនៅក្នុងរថយន្តព្រូស រងរបួសជើងបន្តិចបន្តួច ខាងរថយន្ត ហុីយិនដាយមិនមានអ្នករងរបួសនោះទេ។

សូមបញ្ជាក់ផងដែរ កន្លែងគ្រោះថ្នាក់ចរាចរស្តុបលោតតែភ្លើងលឿងទាំងសងខាង។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញមកវាស់វែងស្ទូចយករថយន្ដទាំងពីរគ្រឿង​ទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕/Ha