រថយន្តព្រូសបេីកបុកសំយាបផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

349
ចែករម្លែក

ដោយ:ចាន់តូ/ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា បេីក រថយន្តព្រូសមួយគ្រឿង បោះពួយយ៉ាងលឿន មកដល់ផ្លូវបំបែកច្រមុះជ្រូកក៏បានបួងចង្កូតខ្លាំងពេក ក៏ ជ្រុលទៅបុកចូលសំយាបផ្ទះប្រជាពលរដ្ឋសង់ដាក់សម្ភារនៅខាងមុខផ្ទះ បង្ក ឲ្យមានការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង ១២និង១០នាទី យប់ រំលង អធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ ២០១៩ តាមបណ្ដោយផ្លូវ ៣៤៩​កែងច្រមុះ​ជ្រូកផ្លូវ៣៥១ ក្បែរ និងខាងក្រោយសាលាអន្តរជាតិប៊ែលធី ស្ថិតក្នុងសង្កាត់បឹង កក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃេីញបុរសម្នាក់បេីកបររថយន្តមួយគ្រឿងម៉ាក តូយូតា ព្រូស ពណ៌ ខៀវ ខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 2AV-8616។ ដោយធ្វើដំណើរក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ ៣៤៩ ទិសដៅ ពីកេីតទៅលិចនិងក្នុងល្បឿនយ៉ាងលឿន ។ លុះដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកច្រមុះជ្រូក ស្រាប់តែរថយន្តបង្ក ខាងលើបានបួងចង្កូតទៅខាងស្តាំដៃតាម ផ្លូវ ៣៤៩ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ ជ្រុលចង្កូតទៅបុកសំយាបផ្ទះកេីតហេតុខាងលេីដែលសង់ពីឈេីប្រកស័ង្កសី ទំហំ ប្រមាណ ៤ម៉ែត្រ គុណ នឹង ២ម៉ែត្រ សម្រាប់ ទុកសម្ភារប្រើប្រាស់ ដូចជាចានឆ្នាំង និងរទេះដាក់ម្ហូបសម្រាប់យកទៅលក់នៅខាងមុខរោងចក្រ បណ្តាលឲ្យបាក់ ស្រុតធ្លាក់មកក្រោម រងការខូចខាតស្ទេីរតែទាំងស្រុង ចំណែកឯ រថយន្តបង្កបានរងការខូចខាត ក្រពឹតកាងខាងមុខ និងឆ្កូតថ្នាំបន្តិចបន្តួច ប៉ុន្តែ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូល ដ្ឋាននិងសមត្ថកិច្ចជំនាញក៏បានចុះមកដល់ កន្លែងកើតហេតុ ហេីយក៏មានដតំណាងភាគីខាងរថយន្តបង្ក បានចេញមុខមក សម្រាប់ដោះស្រាយជាមួយនឹងភាគីម្ចាស់ផ្ទះ ហេីយដោយភាគីទាំងពីរមិនចង់ មានរឿងរ៉ាវវែងឆ្ងាយ ក៏ ព្រមសម្របសម្រួលដោះស្រាយគ្នា ដោយភាគីខាង រថយន្តបង្កបានចេញសំណងចំនួន ៦០០ដុល្លារឲ្យទៅភាគីម្ចាស់ផ្ទះដើម្បីបញ្ចប់ រឿងនៅនឹងកន្លែងកេីតហេតុ៕B/Ha