រថយន្តយោធា​បុក​ជាមួយ​ម៉ូតូ​ប៉ូលិស​:​បាត់បង់​ជីវិត​អ្នកជិះ​ម៉ូតូ​

559
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​យោធា​ម្នាក់​បើករថយន្ត​បុក​អ្នកបើក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅលើ​កំណាត់​ផ្លូវ​ក្រួស​ក្រហម​ត្រង់​ច​ណុ​ច​អូរ​ឃ្លៀង​ភូមិ​ណា​អូ​ង​ឃុំ​ស្រែ​សំបូរ​ស្រុក​សៀម​ប៉ាង​កាលពី​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៨​។
ប្រភពព័ត៌មាន​ពី​ស្រុក​សៀម​ប៉ាង​បាន​ឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​ម៉ាក​តូយ៉ូតា​វី​ហ្គោ​ពណ៌​ត្រេអ៊ី ស្លាក​លេខ 2. 7733 ខេ​មរ​ភូមិ​មិ​ន្ទ​ដែលមាន​បើកបរ​ឈ្មោះ​ចាន់​វិត បម្រើ​ការងារ​ផ្នែក​សឹក​រង​ស្រុក​សៀម​ប៉ាង​ប្រចាំការ​នៅ​ភូមិ​ខាំ​ភោគ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥ ពណ៌​ខ្មៅ​បណ្តាល​ឲ្យ​បើកបរ​ម៉ូតូ​ឈ្មោះ ធី​សុចិ​ត្រា​ភេទ​ប្រុស​អាយុ ២១​ឆ្នាំ​ជា​នគរបាល​ការពារ​ព្រំដែន​ប្រចាំការ​នៅ​ខាំ​ភោគ​បាត់​បង់ជីវិត​នៅនឹងកន្លែង​។ សព​ត្រូវបាន​សាច់​ញាត​បញ្ជូនមក​ធ្វើបុណ្យ​នៅ​ឃុំ​កំ​ភុ​ន​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​៕​សរន​