រថយន្តរ៉េហ្វ័រពន្លះម៉ូតូចំណុចបែកជាបួនបណ្តាលបុរសម្នាក់រងបួសធ្ងន់

411
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្ត មួយគ្រឿងដល់ចំណុចផ្លូវបែកជាបួនមិនប្រយ័ត្ន ជ្រុលបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលបុរសម្នាក់រងរបួសធ្ងន់។ ចំណែករថយន្តនិងម៉ូតូកៀបជាប់គ្នាទៅមុខលេងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៤ ខែកក្តដាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន ឡឺ ហ្វេនស៊ី តាមបណ្តោយផ្លូវ២៦១ កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តរ៉េហ្វ័រមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-9724 ធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនកែងនិងផ្លូវ១៥៦បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឃ្លីកពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ1HI-9799 ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវ១៥៦ទិសដៅពីកើតទៅលិច ចំពាក់កណ្តាលម៉ូតូពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកនងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែរថយន្តបង្កបានរយ៉ែថយក្រោយបំរុងបើករត់តែត្រូវកៀបជាប់ជាមួយម៉ូតូទៅលេងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាសមវែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕B/