រថយន្តលុចស៊ីសបុកជាមួយម៉ូតូ​បណ្តាលឲ្យបុរសម្នាក់បាក់ករស្លាប់​ភ្លាមៗ

80
ចែករម្លែក

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ បុរសម្នាក់ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរត្រូវរថយន្តលុចស៊ីស
បុកចំពីមុខពេញទំហឹងបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៍ភ្លាម ៗនៅកន្លែងកើតហេតុនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣៣.៣៤នៅត្រងចំណុចធ្លកឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង១២និង២៥នាទីរំលោងអាធ្រាទឈានចូលថ្ងៃ២៦ខែធ្នូឆ្នាំ២០១៩។

មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកLEXUX RX 300 ពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ2AI-9925។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥សេរី២០១៧ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ1J1805បើកបរដោយឈ្មោះ ហៀវ ភេទប្រុសអាយុ១៩ឆ្នាំ។ រស់នៅក្នុងភូមិ​អណ្តូង ឃុំសំរោងទង ស្រុកសំរោងទងបណ្តាលឲ្យជនរងគ្រោះប៉ើងទៅបុកកញ្ចក់បាក់ករស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង។

ប្រភពបានបន្តថា ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងទាំងរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំត្រពាំងគង រង់ចាំដោះស្រាយនៅពេលក្រោយ៕B/