រថយន្តស្ទូច​បុក​ម៉ូតូ​មន្ត្រី​យោធា​គៀប​ជាប់​ក្រោម​រថយន្ត​កិន​ស្លាប់​ក្រោម​ដំណក់ភ្លៀង​

1010
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ ៖ ក្រោម​ដំណក់ទឹកភ្លៀង និង​ក្រោម​ដំណក់ទឹកភ្នែក​ភរិយា ស្រែកយំ​ទ្រហោ​ស្តាយស្រណោះ​ស្វាមី ដែលជា​មន្ត្រី​យោធា​ស័​ក្ត័​៤​កន្លះ បាន​ជួប​គ្រោះថ្នាក់​ចរាចរ​រហូត​បា​ត់​បង់ជីវិត ដោយសារ​ជិះ​ម៉ូតូ​ត្រូវ​រថយន្តស្ទូច​បុក ហើយ​ត្រូវ​រថយន្ត​កិន​ពាក់កណ្តាល​ខ្លួន ។​

​ហេតុការណ៍​ចរាចរណ៍​នេះ បាន​បង្កការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ៧ និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ នៅលើ​ដងផ្លូវ​បេតុង​ព្រៃ​ស​ចំការ​ដូង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រវាង​ម៉ូតូ​ម៉ាក ឌ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FI-5257 និង​រថយន្ត​ប្រភេទ​ស្ទូច ពាក់​ស្លាក​លេខ ភ្នំពេញ 3B-6408 ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ពេជ្រ សុខ អាយុ៣៥​ឆ្នាំ ជា​មន្ត្រី​យោធា​កង​អង្គរក្ស ( ក្រាំងចេក ) មាន​ឋានន្តរ​ស័​ក្ត វរៈសេនីយ៍ទោ មាន​ភរិយា​ទើប​មាន​ផ្ទៃពោះ​ប្រហែល​៥​ទៅ​៦​ខែ និង​មាន​ទីលំនៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​

​ប្រភពព័ត៌មាន​ឱ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បានធ្វើ​ដំណើរ​ដោយ​ម៉ូតូ​តែម្នាក់ឯង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច រី​រថយន្ត​បង្ក​ធ្វើដំណើរ​ពី​ព្រៃ​ស​ខាងជើង​ទៅ​ព្រៃ​ស​ខាងកើត ក៏​បុក​ជាមួយ​ម៉ូតូ​រងគ្រោះ​រួច​កិន​ទាំង​ម៉ូតូ និង​មនុស្ស​នៅក្រោម​ឡាន បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​តែម្តង ។ តៃកុង​រថយន្ត​បង្ក ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ផងដែរ ។​

​ក្រោយ​កើតហេតុ មិត្ត​ភ​ក្ត្រ័ និង​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​មកដល់​កន្លែងកើតហេតុ យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ចំណែក​រថយន្ត​និង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕​B