រថយន្តស្ទូច​មួយគ្រឿង​ព្រលះ​បង្គោល​ភ្លើង​ក្នុង​ទីក្រុង​ព្រះសីហនុ​ទាំង​ព្រឹក

864
ចែករម្លែក

ដោយ: វណ្ណៈ / ព្រះសីហនុ​: រថយន្តស្ទូច​មួយគ្រឿង បាន​បើក​បុក​បង្គោល​ភ្លើង​តាំង​ព្រឹក បង្ក​ការកកស្ទះ​ចរាចរណ៍ កណ្តាល​ទីក្រុង​ព្រះសីហនុ បណ្តាល​ឲ្យ​បុរស​ជនជាតិ​ចិន​ម្នាក់​រងរបួស ស្រាល ។ ករណីនេះ បានកើត​ឡើង​នៅ​ស្ពាន​អូរ​សំអាត​ផ្លូវ​ឯករាជ្យ ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​២១​កក្កដា​២០១៨​។​

​មន្ត្រី​សមត្ថកិច្ច​បាន​ប្រាប់ថា រថយន្ត​នោះ​ពាក់​ស្លាក​លេខ ភ្នំពេញ 3E- 0932 បាន​បុក​បង្គោល​ភ្លើង​រួចហើយ​ក្រឡាប់ ហេតុការណ៍​នេះ​បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​ម្នាក់​ជា​ជនជាតិ​ចិន​រងរបួស​ស្រាល ដោយសារ​រថយន្ត​ក្រឡាប់​ទៅ​ប៉ះ និង​ត្រូវបាន​នាំទៅ​សង្គ្រោះ​ភ្លាមៗ​ដែរ​។

​មន្ត្រី​សមត្ថកិច្ច​បាន​បន្ត​រថា​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការបុក​ក្រឡាប់​រថយន្តស្ទូច​នោះទេ តែ​ទោះជា​យ៉ាងនេះ​ក្តី អ្នកបើកបរ​រថយន្ត​ស្ទូច​នេះ ត្រូវបាន​សមត្ថ​កច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​ហើយ​។​

​បញ្ជាក់ថា តំណាក់កាល​ចុងក្រោយ​នេះ បញ្ហា​ចរាចរណ៍ ក្នុង​ទីក្រុង​ហាក់បីដូចជា​មិនល្អ​ប្រសើ​ដូច​មុន​នោះទេ ការបើកបរ មិន​គោរព​ច្បាប់ មិន​យោគយល់​គ្នា ទាំងអស់នេះ គឺជា​កក្តា​មនុស្ស តែម្តង គាប់​ជួន​ទីក្រុង​ទេសចរណ៍​មួយ​នេះ កំពុងមាន​ការអភិវឌ្ឍ​ន៍​ផង​នោះ​៕ ល​

#