រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យខូចខាតយ៉ាងដំណំ

237
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្តម៉ាក ហាយប្រ៊ីត បានបើកបុកពីក្រោយរថយន្តម៉ាកហាយឡិនឌ័របណ្ដាលរងការខូចខាតយ៉ាងដំណំ ក្នុងនោះក៏មានមនុស្សម្នាក់រងរបួសត្រូវបញ្ជូនទៅសង្រ្គោះបន្ទន់ផងដែរ។ ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខ និង បុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង៩និង៣០យប់ ថ្ងៃអង្គារ៍ ទី២៩ ខែតុលា ឆ្នាំ២០១៩ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD.1241 បើកតាមបណ្ដោយ​ផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើត បើកស្របទិសគ្នានិងរថយន្តម៉ាក ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2W.7011។ មកដល់ចំណុចកើតហេតុខាងលើរថយន្តហាយប្រ៊ីត ស្រាប់តែរេចង្កូតទៅបុក ពីក្រោយរថយន្តហាយឡិនឌ័រពេញទំហឹង រួចរុញហាយឡិនឌ័របុក និងរថយន្តមិនស្គាល់ម៉ាក់មួយទៀត រងការខូចខាត់យ៉ាងដំណំ ក្នុងនោះក៏មានមនុស្សម្នាក់ រងរបួសធ្ងន់ម្នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសម្ថតិកិច្ចជំនាញក៏បានចុះមក រួចធ្វើការវាស់វែងរថយន្តទំនើបទាំងពីរ រួចយកទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រងចាំម្ចាស់រថយន្តខាងលើមកធ្វើការដោះស្រាយគ្នា តាមនីតិវិធី៕B/