រថយន្ត​កញ្ចាស់​ដែល​សម្ងំ​លាក់ខ្លួន​នៅ​ជប៉ុន​រាប់សិប​ឆ្នាំ​អាច​លក់បាន ១,៨​លាន​ដុល្លារ​

1134
ចែករម្លែក

​រថយន្ត Ferrari 365 GTB/4 ដែលមាន​សភាព​ស្រដៀង​នឹង​រថយន្ត​មួយគ្រឿង​នេះ​អាច​លក់បាន​ក្នុងតម្លៃ​ជាង ៦៤៥.០០០ ដុល្លារ​អាមេរិក​នៅក្នុង​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។​
​ ​
​រថយន្ត​យ៉ាង​កញ្ចាស់​ផលិត​នៅ​ឆ្នាំ​១៩៦៩ នេះ​បាន​សម្ងំ​លាក់ខ្លួន​នៅក្នុង​ប្រទេស​ជប៉ុន អស់ ៤០ ឆ្នាំ ដោយ​ម្ចាស់​បាន​ទុក​វា​ចោល​ក្នុង​យានដ្ឋាន​មិន​ចាប់អារម្មណ៍​ថា​វា​ជា​វត្ថុ​ដ៏​មានតម្លៃ​ស្ទើរ មិនគួរ​ឱ្យ​ជឿ​។​

​ទោះជា​យ៉ាងណា វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ក្រោយពី​លេចឮ​ដំណឹង​ថា ក្រុមហ៊ុន​ដេញថ្លៃ​សូ​ថេ​ប៊ី (Sotheby’s) គ្រោង​ដាក់​ដេញថ្លៃ​រថយន្ត​នេះ​នៅ​ខែក្រោយ​ក្នុង​ទីក្រុង​ម៉ា​រ៉ា​ណេ​ឡូ (Maranello) ប្រទេស​អ៊ីតាលី​។​
​ ​
​អ្នកជំនាញ​បាន​ព្យាករណ៍​ថា រថយន្ត​កញ្ចាស់​មួយគ្រឿង​នេះ​អាច​នឹង​លក់បាន​តម្លៃ​រហូតដល់​ទៅ​១,៨ លាន​ដុល្លារ​ដោយសារតែ​វា​ជា​ប្រភេទ​រថយន្ត​ដ៏​កម្រ​៕ ប្រែ​សម្រួលៈ ខុម​