រថយន្ត​កាមរី​បុក​ម៉ូតូ​ពីក្រោយ​រុញ​ទៅ​ផ្ទប់​នឹង​រថយន្ត​ធំ​បណ្ដាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

114
ចែករម្លែក

​ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ត្រូវ​រថយន្ត​កាមរី​ឆ្លាម​បុក​ពីក្រោយ​ពេញទំហឹង​រុញ​ទៅ​ផ្ទប់​និង​រថយន្ត​សណ្តោង​ធុន​ធំ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ចំណុច​មុខ​មន្ទី​ពេទ្យ​សម្រាក​ព្យាបាល​ឯករាជ្យ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង​ក្នុង​សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​សព​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ម៉ូតូ​ម៉ាក​ស្កុប​ពី​ពណ៌​កណ្ដុរ​ប្រមេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HK8418​។​ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2K3600​មកពី​ក្រោយ​បុក​ម៉ូតូ​ពេញទំហឹង​បណ្ដាលឱ្យ​រុញ​ទៅ​ផ្ទប់​នឹង​រថយន្ត​មួយគ្រឿង​ទៀត​។​បណ្ដាលឱ្យ​ស្លាប់​ម្នា​ក់រង​របួសធ្ងន់​ម្នាក់​។​ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​គ្រឿង​បានគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់អស់​៕S/​