រថយន្ត​កុងតឺន័រ​កៀរ​កិន​ម៉ូតូ​សេ​១២៥ ស្លាប់​ម្តាយមីង​ភ្លាមៗ រីឯ​ក្មួយ​ស្រី​រួច​ជីវិត​

1056
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែក​ក្មួយ​ស្រី​ម្នាក់ទៀត មិនមាន​រងរបួស បន្ទាប់ពី​រថយន្ត​កុងតឺន័រ​បើក​កៀរ​ម៉ូតូ​ដួល​ចូល​រថយន្ត កិន​ស្លាប់​មីង ក្មួយ​ជួប​សំណាង គ្មាន​រងរបួស កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ តាមផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ស្រែ​តេជះ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ​។​

សព​ស្ដ្រី​រងគ្រោះ​ត្រូវគេ​ស្គាល់​ថា ឈ្មោះ ញ៉ា​ញ់ អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ពង​ទា រស់នៅ​ភូមិ​ទួល​សុ​ភី ឃុំ​ស្រះ​ស្រែ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FU 1971 រួម​ដំណើរ​ជាមួយ​ក្មួយ​ស្រី​ម្ន​ក់ទៀត​។ ចំណែក​រថយន្ត​បង្ក ជា​ប្រភេទ​កុងតឺន័រ ម៉ាក នីសា​ន់ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-2417 អ្នកបើកបរ​បានគេច​ខ្លួន​បាត់​។​

តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​ក្មួយ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ រថយន្ត​បង្ក​បើក​មក​តាម​ពីក្រោយ វ៉ា​ជេ​ង​មិន​ផុត កៀរ​ម៉ូតូ​ដួល ខ្ទាត​មីង​ចូល​ក្រោម​កង់​កិន​បែកក្បាល​ខ្ទេច ក្មួយ​ជួប​សំណាង​ខ្ទាត​ផុត​មិនមាន​រងរបួស ឃើញ​សភាព​មិន​ស្រួល អ្នកបើកបរ មិន​បង្អង់​យូរ​ឡើយ គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ សាកសព​ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​ព​និត្យ រួច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕ ល​