រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន​ផែស្ងួតសុកន ​បើក​បុក​ម៉ូតូ​ពីក្រោយ​កិន​យុវជន​ពីរ​នាក់​ស្លាប់​ទទឹម​គ្នា​គួរ​រន្ធត់​ណាស់

547
ចែករម្លែក

ដោយៈ​ចាន់តូ/​​ភ្នំពេញ​៖ យុវជន​ជា​អ្នករត់​តុ​ការ​ពីរ​នាក់​បាន​ស្លាប់​នៅ​និង​កន្លែង​យ៉ាង​អា​ណោ​ច​អាធ័ម បន្ទាប់ពី​មាន​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន​ផែស្ងួត សុកន​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ បើក​បុក​ម៉ូតូ​ពីក្រោយ​អូស​ជាច្រើន​ម៉ែត្រ ខ​ណៈជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់ទៅផ្ទះ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី វេលា​ម៉ោង​១១​និង​៥០​នាទីយប់ ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧​ចំណុច​ជិត​វត្ត​ជើងឯក ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​អ្នកបើក​ម៉ូតូ​មានឈ្មោះ ភារ​ម្យ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​តុ​ការ មាន​ទីលំនៅ​ភូមិ​ស្វាយ​រលំ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល និង​អ្នករួមដំណើរជាមួយមានឈ្មោះ​ប៉ាង ភេទ​ប្រុស អាយុ​២០​ឆ្នាំមាន​មុ​រប​រត់​តុការ មាន​ទីលំនៅ​ភូមិ​ស្វាយ​រលំ ឃុំ​ស្វាយ​រលំ​ស្រុក​ស្អាត ខេត្តកណ្ដាល អ្នកជិះ​ខាងក្រោយ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក់​ស្មា​ក់​រ៉ី​វ៉ូ ស៊េរី​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1Y-9402​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ទើប​និង​ចេញពី​រត់​តុ​ការ​មួយកន្លែង​បំណង​ជិះ​ត្រឡប់ទៅផ្ទះ​វិញ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏មាន​រថយន្ត​កុងតឺន័រ ក្រុមហ៊ុន​ផែស្ងួត​សុកន មួយគ្រឿង​ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3A-7325​បើកបរ​ស្រប​ទិសដៅ​គ្នា​មកពី​ក្រោយ​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​កិន​ចំក្បាល​បែក​ខួរ​រងគ្រោះ​ទាំងពីរ​នាក់​ស្លាប់​ភ្លាមៗ​និង​កន្លែង​។ ចំណែក រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ទាំង​ម៉ូតូ​នៅក្រោម​អូស​ជាច្រើន​ម៉ែត្រ​រួច​ទុក​រថយន្ត​ចោល ​តៃកុង​រត់គេចខ្លួន បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះ​​វាស់វែង​យក​រថយន្ត​បង្ករ​និង​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។​

​សមត្ថកិច្ច​ជំនាញ​ធ្វើកំណត់ហេតុ​រួច ​បានប្រគល់​សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B/