រថយន្ត​កុងតឺន័រ​ដឹកទំនិញ អ្នកបើក​ងងុយដេក​រេច​ង្កូ​ត​ធ្លាក់​ប្រឡាយ​ទឹកស្អុយ​

111
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​កុងតឺន័រ​ដឹកទំនិញ​មួយគ្រឿង អ្នកបើកបរ​ងងុយដេក ងោក​មួយភាំង​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូលក្នុង​ប្រឡាយ​ទឹកស្អុយ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​។ ហេតុការណ៍​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិតនៅ​តាមផ្លូវ​៣០​ម៉ែត្រ ក្បែរ​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​រថយន្ត​ជួប​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ខាងលើ ម៉ាក FUSO ពណ៌​ស គ្មាន​ស្លាក​លេខ ប្រភេទ​កុងតឺន័រ​សណ្តោង​រ៉ឺម៉ក​ដឹកទំនិញ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ បើក​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ​សង្ស័យ អ្នកបើកបរ​ងងុយដេក ងោក​មួយភាំង​រេ​ចង្កូត ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ ប្រាស​ខ្លួន​ដេក​ត្រាំ​ក្នុង​ទឹកស្អុយ តែ​មិន​បង្ក​ឲ្យ​អ្នកណា​រងរបួស​ឡើង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅពិនិត្យ មិន​ប៉ះពាល់ ដល់​អ្នកដទៃ ទើប​ប្រគល់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ស្ទូច​លើកយក​រថយន្ត​ចេញ​ដោយ​ខ្លួនឯង​៕ ល​

#