រថយន្ត​កុងតឺន័រ​ដឹកទំនិញ​ចេញពី​រោងចក្រ មាន​បញ្ហា​បច្ចេកទេស​របូត​ធ្លាក់​រ៉ឺម៉ក​កាត់​ទទឹងផ្លូវ​

394
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​កុងតឺន័រ​មួយគ្រឿង ខណៈដែល​សណ្តោង​អូស​រ៉ឺម៉ក​ទូ​កុង​តៃ​ន័​រ​ផ្ទុក​ឥ​វ៉ាន់​រោងចក្រ បើក​ចេញ ជួប​បញ្ហា​បច្ចេកទេស របូត​ទ​ម្ព​ក់​ធ្លាក់​រ៉ឺម៉ក កាត់​ទទឹងផ្លូវ សំណាងល្អ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស គ្រាន់តែ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​លើផ្លូវ​QMI មុខ​រោងចក្រ​៣​ជាន់ ភូមិ​ព្រៃ​ព្រីង​ជើង សង្កា់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​កុងតឺន័រ​មួយគ្រឿង​ខាងលើ ដឹក​ឥ​វ៉ាន់ ពេល​បើក​ចេញពី​រោងចក្រ​ខាងលើ ស្រាប់​តែមាន​បញ្ហា​បច្ចេកទេស​របូត​ទ​ម្ព​ក់​សណ្តោង ធ្លាក់​រ៉ឺម៉ក​ទូ​កុង​តៃ​ន័​រ​កាត់​ទទឹងផ្លូវ QMI តែ​មិន​ប៉ះពាល់​របួស​មនុស្ស ឬ​ខូចខាត​ទ្រព្យសម្បត្តិ​ឡើង គ្រាន់តែ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ ខាង​សន្តិសុខ​រោងចក្រ ចេញមក​សម្រួល​បញ្ជៀ​ស​ចរាចរណ៍​ជា​បណ្តោះអាសន្ន រង់ចាំ​ខាង​ក្រុមហ៊ុន​កង​តឺ​ន័​រ យក​ក្បាល​រថយន្ត​ថ្មី មក​អូស​សណ្តោង​ទូទៅ​វិញ​៕ ល​