រថយន្ត​កុងតឺន័រ​និង​រថយន្ត​សាំ​យ៉ុង​បុក​គ្នា​មួយ​ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ស្រុក​គៀនស្វាយ​

1018
ចែករម្លែក

​(​កណ្ដាល​)៖​គ្រោះថ្នាក់​ចរាចរ​បានកើត​ឡើង​រវាង​រថយន្ត​កុងតឺន័រ​និង​រថយន្ត​សាំ​យ៉ុង​បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​មួយ​ក្រឡាប់​ធ្លាក់​ផ្លូវ​​និង​មួយទៀត​ធ្លាក់​ទូរ​កុងតឺន័រ​បង្ក​ដល់​មនុស្ស​ម្នាក់​រងរបួស​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​១​ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ២៣​និង​២៤​ភូមិ​ដី​ឥ​ដ្ខ​កោះ​ផុស​៣​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង​៥​ទាបភ្លឺ​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​ម៉ាក​STERLING ពណ៌ បៃតងចាស់ ប្រភេទ​​សណ្តោង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7885 បើកបរ​ដោយ​ជន​មិន​ស្គា​ស់​អត្តសញ្ញាណ​ដែល​បើក​មាន​ទិសដៅ​ពី​ភ្នំពេញ ទៅ​អ្នក​លឿង (​ពី​លិចទៅ​កើត​) ។ ពេល​បើក​មកដល់​ចំណុចកើតហេតុ​ដោយសារតែ​ល្បឿន​លឿន​ក៏បាន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​បៃតងចាស់​ប្រ​ភ​ទ​ដឹក​អ្នកដំណើរ​ធុន​តូច​ពាក់​ស្លាក​លេខ​ភ្នំពេញ​2K8169​បើកបរ​ដោយ​ឈ្មោះ​អៀង​មករា​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំមាន​ទីលំនៅ​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។​

​ប្រភព​ដដែល​បាន​បន្តថា​រថយន្ត​បាន​បើក​មាន​ទិ​ដៅ​ស្របគ្នា​បណ្តាល​ឲ្យ​រថយន្ត​សាំ​យ៉ុង​រ៉េ​ចង្កូត​ធ្លាក់​ចូលក្នុង​គុម្ព​ព្រៃ​រងរបួស​ស្រាល​និង​ត្រូវបាន​ដឹកបញ្ជូន​ទៅ​ព្យា​ល​បាល​នៅ​មណ្ឌល​សុខភាព​ដីឥដ្ឋ​។​ចំណែក​អ្នកបើករថយន្ត​កុងតឺន័រ​បាន​រត់គេច​ខ្លួន​បាត់​រីឯ​រថយន្ត​ទាំង​គ្រឿង​រង​ការខូចខាត​ទាំងសងខាង​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​នាំយក​រថយន្ត​ទាំង​២​គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​កុងតឺន័រ​និង​រថយន្ត​សាំ​យ៉ុង​បុក​គ្នា​មួយ​ក្រឡាប់​ធ្លាក់​ផ្លូវ(រូប៖វ៉េបសាយ)

#