រថយន្ត​កុង​ទឺ​ន័​របុក​កុង​ទឺ​ន័​រ​ដូចគ្នា​ខ្ទេច​ទាំងយប់​តែ​អត់​មាន​អ្នកស្លាប់​

191
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀងៈ​កាលពី​រំលង​អ​ធ្រា​ត​ចូល​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៩​នៅលើ​ផ្លូវជាតិ​លេខ​១​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៩=១៥០​ត្រង់​ស្ថានីយ៍​ថ្លឹង​រថយន្ត​ជី​ភូរ​ស្ថិត​ក្នុងភូមិ​កំ​ពោត​ប្រស់​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​ខេត្តស្វាយរៀង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​រថយន្ត​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​នៅវេលា​កើតហេតុ​មាន​រថយន្ត​កុងតឺន័រ​ពាក់​ស្លាក​លេខ​ព្រៃវែង​3A1266​បើកបរ​ដោយ​ឈ្មោះ​សុខ​ចាន់​ស៊ី​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​បើកបរ​រថយន្ត​មាន​ទីលំនៅ​ភូមិ​ក្រោល​ឃុំ​ឝោ​ក​ខ្ចក​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​។​(​គ្មាន​រងរបួស​បណ្តាល​ឱ្យ​រថយន្ត​ខូចខាត​ធ្ងន់​)​។​

​នៅពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​ទៅបុក​ប៉ៈ​នឹង​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ពីក្រោយ​ម៉ាក​MAN​ពាក់​ស្លាក​លេខ​51C73315​បើកបរ​ដោយ​ឈ្មោះ​វ៉ាន់​បា​អាន​ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិ​វៀតណាម មុខរបរ​បើកបរ​រថ​យន្ត​មាន​ទីលំនៅ​ភូមិ​ភូមី​ខេត្ត​ប៊ិន​ឌឹ​ក​ប្រទេស​វៀតណាម​(​គ្មាន​រងរបួស​) ខូចខាត​រថយន្ត​ស្រាល​។​

​ប្រភព​ខាងលើ​បាន​បន្តថាៈ​មូលហេតុ​បណ្ដាលមកពី​រថយន្ត​បើកបរ​ពីក្រោយ​វ៉ា​ជែង​។​រីឯ​មធ្យោបាយ​ទាំង​២​គ្រឿង​សមត្ថកិច្ច​យើង​បាន​ប្រមូល​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ច្រកម្ទេស​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕S/​