រថយន្ត​កូរ៉ូឡា​បើក​បុក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងា​ជើង​

714
ចែករម្លែក

​ដោយ:គ្រី សម្បត្តិ​/ភ្នំពេញ ៖ រថយន្ត​កូរ៉ូឡា​រេ​ចង្កូត​ទៅបុក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​ផ្ងា​ជើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ​១៩៣ ស្ថិតក្នុង​សង្កាត់​ទូល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

រថយន្ត​បង្ក​ម៉ាក កូរ៉ូឡា ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-6924 ។​

បើតាម​សម្ដី​យុវជន​ម្នាក់​ជា​ម្ចាស់​រថយន្ត​បង្ក​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគេ​ព្រម​ជាមួយនឹង​ម្ដាយ បាន​បើករថយន្ត​ដឹក​ស្លឹក​ម្កាក់ ពី​ចំ​ពូ​ក្អែក មក​ផ្សារ​ដើម​គរ​ដើម្បី​លក់ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ល្មម ខ​ណះ​មកដល់​ចំណុចកើតហេតុ ដោយ​សារ​រថយន្ត​គាត់​បែក​កង់ ហើយ​ដូរ​កង់​ស្រ​គួរ​រាង​ចាស់​ពេក ព្រមទាំង​មេឃ​ភ្លៀង​ផង ក៏​រអិល​បណ្ដាល​ឲ្យ​រេ​ចង្កូត​​​ជ្រុល​ទៅបុក​ថ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​តែម្ដង បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងា​ជើងទ្រ​មេឃ​យ៉ាង​ច្រ​ង៉ាង តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់ធ្ងរ ។​

ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះទៅ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ក្រោយ ៕B/​