រថយន្ត​កូរ៉េ​ឃ្លប់​ដឹក​ទឹកកក​បើក​ឆ្លងផ្លូវ​ដែក​មិន​បរយ័ត្ន រថភ្លើង​បើក​បុក នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

194
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ឃ្លប់​ដឹក​ទឹកកក​មួយគ្រឿង ខណៈ​បើក​ឆ្លងកាត់​ផ្លូវដែក​មិនបាន​មើល​ឆ្វេង​ស្តាំ ស្រប​ពេលដែល​រថភ្លើង បើក​មក​ដែរ បុក​ខ្ទេច​គូទ​ក្រោយ កាលពី​វេលា​ម៉ោង​៤​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុរថយន្ត​កូរ៉េ​ឃ្លប់​ដឹក​ទឹកកក ពណ៌​ស មួយគ្រឿង បើក​ពី​ត្បូង​ទៅ​ជើង។ លុះដល់​ចំណុច​ខាងលើ អត់​ឃើញ​ប៉ា​រ៉ា​ស់ ការពារ​ផ្លូវដែក​បិទ​ផង រថយន្ត​ក៏​បើក​ឆ្លង ស្រាប់តែ​រថភ្លើង បើក​ពី​កើ​តទៅ​លិច ភ្នំពេញ​-​ព្រះសីហនុ បើក​បុក​ខ្ទេច​គូទ​ក្រោយ។​

​ក្រោយ​កើតហេតុ ករណី​ខាងលើ ត្រូវបាន​កម្លាំង​អាវុធហត្ថចុះ​អន្តរាគមន៍ ប្រគល់​រថយន្ត​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ស្នងការ​ក្រុង​រងចាំ​ដោះស្រាយ​ពេល​ក្រោយ៕B/