រថយន្ត​កូរ៉េ​ឃ្លប់ បើក​បុក​រះ​រថយន្ត​៤​គ្រឿង ម៉ូតូ​កង់​បី​១​គ្រឿង ក្រឡាប់​ផ្ងារជើង របួសស្រាល​៣​នាក់​

153
ចែករម្លែក

ដោយៈ​ចាន់តូ​/ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ឃ្លប់​មួយគ្រឿង​បើក​បោះពួយ​ល្បឿន​លឿន ជ្រុល​ទៅបុក​រះ​រថយន្ត​ស្រប​ទិស​ជា​បន្តបន្ទាប់​ចំនួន​៤​គ្រឿង និង​ម៉ូតូ​កង់​បី​១​គ្រឿង​ក្រឡាប់​ផ្ងារជើង មនុស្ស​៣​នាក់​រងរបួស​ស្រាល ហើយ​មាន​រថយន្ត​ចំនួន​២​គ្រឿង​ខូចខាត​ធ្ងន់ធ្ងរ មាន​រហូតដល់​ប៉ះពាល់​ស្លាក​សញ្ញា ចរាចរណ៍ បង្គោល​ស្លាក​ប៉ាណូ​ថែម​ទៀតផង ជន​បើកបរ​បង្ក និង​ព្រូ ត្រូវបាន​ចាប់​ឃាត់ខ្លួន។ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ នៅតាម​ផ្លូវ​ចោមចៅ មុខ​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ក្នុង​ហេតុការណ៍​ខាងលើ រថយន្ត​សរុប​ចំនួន​៥​គ្រឿង និង​ម៉ូតូ​កង់​បី ១​គ្រឿង ទទួលរង​ខូចខាត មនុស្ស​៣​នាក់​រងរបួស​ស្រាល បាក់​ស្លាក​សញ្ញា​ចរាចរណ៍ បង្គោល​ស្លាក​ប៉ាណូ ហើយ​ក្នុងនោះ​មាន​រថយន្ត​ចំនួន​២​គ្រឿង​រង​ខូចខាត​ធ្ងន់ធ្ងរ រថយន្ត​ព្រុស និង​រថយន្ត​តា​កុមា ។​

​ក្រោយ​កើតហេតុ ចរាចរណ៍​លើ​កំណាត់​ផ្លូវត្រង់​ចំណុចកើតហេតុ កកស្ទះ សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​សម្រួល និង​នគរបាល​ជំនាញ​ចុះទៅពិនិត្យ​វាស់វែង រួច​ប្រមូលយក​រថយន្ត​ទាំង ​៥​គ្រឿង ម៉ូតូ​កង់​បី​១​គ្រឿង រួមទាំង​ជន​បើកបរ​បង្ក​ផង​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើងគោក ស្នងការ​ក្រុងភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕B/